BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ព្រឹកស្អែកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ (សុីណូវ៉ាក់ ) ចំនួន៣លានដូសទៀតដែលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិនដឹកមកដល់

ថ្ងៃចន្ទ, 27 ខែកញ្ញា 2021 14:08  Jasmine Tea

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបញ្ជាក់ប្រាប់បានដឹងថានៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ស្អែកនេះវ៉ាក់សាំងកូវីដ-១៩ប្រភេទ សុីណូវ៉ាក់ ចំនួន៣លានដូសទៀត នឹងដឹកមកដល់កម្ពុជាដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលហើយវ៉ាក់សាំងទាំងនេះទុកសម្រាប់ចាក់ជូនកុមារអាយុ៦ឆ្នាំ ដល់ក្រោម១២ ឆ្នាំ និងសម្រាប់ចាក់ដូសជំរុញជូនមនុស្សពេញវ័យផងដែរ ។

លោកជំទាវ រដ្ឋលេខាធិការបានបញ្ជាក់ទៀតថារហូតមកដល់ពេលនេះទាំងវ៉ាក់សាំងជំនួយនិងការបញ្ជាទិញរបស់កម្ពុជាយើងមានវ៉ាក់សាំងនៅក្នុងដៃសរុបចំនួន ៣៥លាន ៥សែនដូសហើយ។

2021-09-27 13.56.45-2

លោកជំទាវ យក់ សម្បត្តិ បានបន្តថានៅក្នុងខែតុលាឆ្នាំ ២០២១ ខាងមុខនេះកម្ពុជាយើងក៏នឹងទទួលបានវ៉ាក់សាំងជាជំនួយរបស់មិត្តចិនជូនរាជរដ្ឋាភិបាលកម្ពុជាតាមរយៈឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនចំនួន ៣លានដូសបន្ថែមទៀតផងដែរ។

2021-09-27 13.57.09

 

2021-09-27 13.57.15

ជាមួយនឹងការផ្តល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ការអភិវឌ្ឍប្រទេសកម្ពុជាចិនបានក្លាយជាប្រទេសបង្អែកក្នុងការផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសកម្ពុជា។ មកដល់ពេលនេះប្រទេសកម្ពុជាទទួលបានវ៉ាក់សាំងបង្ការការពារមេរោគកូវីដ-១៩ ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននិងប្រជាជនចិនចំនួន ២៦លាន ៨សែនដូសហើយ។

គួរបញ្ចាក់ថាចំនួនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាគិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៨០%  ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់  និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំទៅក្រោម ១៨ឆ្នាំ មាន ៨៩,០៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ  ដល់ក្រោម ១២ឆ្នាំ មាន  ៧៨,៦៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។


ថ្ងៃចន្ទ, 27 ខែកញ្ញា 2021 14:08  Jasmine Tea