BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មហាសន្និបាត អ.ស.ប បានបិទបញ្ចប់ដោយគ្មានការថ្លែងសុន្ទរកថារបស់តាលីបង់និងមីយ៉ាន់ម៉ា

ថ្ងៃចន្ទ, 27 ខែកញ្ញា 2021 11:27  Nimoul Soth

UN- 
មហាសន្និបាតរបស់អង្គការសហប្រជាជាតិបានបិទបញ្ចប់នៅថ្ងៃច័ន្ទនេះ(២៧ កញ្ញា)ដោយគ្មានការថ្លែងសុន្ទរកថារបស់តំណាងក្រុមតាលីបង់និងក្រុមយោធារដ្ឋប្រហារ មីយ៉ាន់ម៉ា ។តំណាងរបស់អតីតរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានរំពឹងថានឹងប្រឆាំងជាមួយជាមួយពួកតាលីបង់ដោយឡើងថ្លែងសុន្ទរកថានៅថ្ងៃច័ន្ទបន្ទាប់ពីពួកតាលីបង់បានធ្វើសំណូមពរថារដ្ឋមន្ត្រីក្រសួងការបរទេសថ្មីរបស់គេនឹងបានអនុញ្ញាតិឲ្យឡើងថ្លែងជំនួស។

ពួកតាលីបង់បានសរសេរលិខិតមួយ ទៅកាន់អគ្គលេខាធិការអ.ស.ប លោកAntonio Guterresកាលពីថ្ងៃច័ន្ទសប្តាហ៍មុនសំណូមពរឲ្យលោក Amir Khan Muttaqi ដើម្បីអនុញ្ញាតិឲ្យចូលរួម។លិខិតនោះបានបញ្ជាក់ទៀតថា លោកGhulam Isaczai បេសកជនរបស់អាហ្វហ្គានីស្ថានដែលចាត់តាំងដោយលោកអតីតប្រធានាធិបតី Ashraf Ghaniដែលបានបណ្តេញចេញពីអំណាចកាលពីខែមុន មិនមែនជាតំណាងអាហ្វហ្គានីស្ថាននៅ UN ទៀតទេ។

ការអង្វករនេះត្រូវបានយកទៅពិចារណារដោយគណកម្មាធិការទទួលសារតាំងដែលមាន សហរដ្ឋអាមេរិក រុស្សី និងចិន ប៉ុន្តែមន្ត្រី UN បានប្រាប់ AFP ថាការប្រជុំក្នុងរឿងនេះមិនបានកើតមានឡើងទេ។អ្នកការទូតម្នាក់បាននិយាយថាពួកតាលីបង់បានបញ្ជូនសំណូមពររបស់ពួកគេយឺតបន្តិច ខណៈដែលអ.ស.បនៅតែទទួលស្គាល់លោក  Isaczai ជាតំណាងរបស់អាហ្វហ្គានីស្ថានឲ្យឡើងថ្លែងការណ៍។

មន្ត្រីការទូតជាន់របស់អ.ស.ប បាននិយាយប្រាប់ AFP ថា កិច្ចព្រមព្រៀងមួរវាង សហរដ្ឋអាមេរិក ចិន និងរុស្សីបានរារាំងមិនឲ្យឯកអគ្គរដ្ឋទូត មីយ៉ាន់ម៉ា ,ដែលជាអ្នកគាំទ្រចលនាប្រជាធិបតេយ្យដែលបានបដិសេធបញ្ជារបស់ពួកយោធាក្នុងការចេញពីតំណែង,មិនឲ្យឡើងថ្លែងការណ៍ទេ។

291(291)


 


ថ្ងៃចន្ទ, 27 ខែកញ្ញា 2021 11:27  Nimoul Soth