បុរសជនជាតិចិន លោក លី ឈីងយុន (Li Ching-Yuen) ជាមនុស្សពិសេសអស្ចារ្យគ្មានពីរក្នុងលោកដ្បិតគាត់មានកម្ពស់ដល់ទៅ ២.១០ម មានប្រពន្ធ២៤នាក់ និងមានអាយុ១៩៧ឆ្នាំ (គស១៧៣៦-១៩៣៣ )។បើតាមប្រភពមួយទៀត គាត់មានអាយុរហូតដល់២៥៦ឆ្នាំឯណោះ (គស១៦៧៧-១៩៣៣)។នៅក្នុងរជ្ជកាលឈីង គាត់គឺជាគ្រូឱសថបុរាណផង ជាគ្រូក្បាច់គុណផង (ក្បាច់ជីកុង) និងជាទីប្រឹក្សាយុទ្ធសាស្រ្តទ័ពផង។
ក្រៅពីការហាត់វិជ្ជាគុណនិងការប្រើប្រាស់ឱសថបុរាណជាប្រចាំ គាត់នៅមានអាថ៌កំបាំងចំនួន៤ទៀត ដើម្បីឱ្យមានអាយុយឺនយូរ។អាថ៌កំបាំងទាំង៤នោះគឺ៖
-ត្រូវរក្សាចិត្តឱ្យស្ងប់ (keep a tranquil mind)
-ត្រូវអង្គុយឱ្យដូចអណ្តើក (sit like a tortoise)
-ត្រូវដើរឱ្យដូចព្រាប (walk like a pigeon)
-និងត្រូវដេកឱ្យដូចសុនខ (sleep like a dog)។
(ប្រភព៖ wikipedia)