គណបក្សសង្គមប្រជាធិបតេយ្យដែលជាគណបក្ស កណ្តាលនិយមឆ្វេង (SPD)បានដឹកមុខគណបក្សអភិរក្សនិយម CDU/CSU ប្រហែល២% បើយោងទៅតាមលទ្ធផលបណ្តោះអាសន្នដែលបានឲ្យដឹងកាលពីល្ងាចម៉ិញ។នៅក្នុងការប្រកួតប្រជែងដ៏ប្រកៀកប្រកិតនេះ លទ្ធភាពក្នុងការរៀបចំរដ្ឋាភិបាលចម្រុះនៅមិនទាន់ច្បាស់លាស់នៅឡើយទេ។គណបក្សសង្គមប្រជាធិបតេយ្យ (SPD)ទទួលបាន ២៥,៨% ដឹកមុខបន្តិបន្តួចខណៈដែលគណបក្សកណ្តាលនិយមស្តាំ គ្រឹស្ទានប្រជាធិបតេយ្យ និងគណបក្សដៃគូររបស់គេ(CDU/CSU)ទទួលបាន សំលេង២៤,១%។ទាំងគណបក្ស SPDនិងគណបក្ស CDU/CSU)បាននិយាយថាពួកគេមានបំណងដឹកនាំរដ្ឋាភិបាលអាណត្តិក្រោយ , បើតាមរូបមន្តគណិតវិទ្យា គណបក្សនិមួយៗអាច បើសិនជាពួកគេប្រមូលដៃគូរសំខាន់ៗឲ្យចូលរួមជាមួយបាន។ គណបក្សបៃតងបរិស្ថាននិយម ក៏បានទទួលល្ធផលដ៏ល្អប្រពៃដែលពុំធ្លាប់មានពីមុនមកនៅក្នុងកំណត់ត្រារបស់ពួកគេ ដៅយបានទទួល ១៤%នៃសំលេងឆ្នោត ,គណបក្សប្រជាធិបយេ្យសេរីធុរៈកិច្ចនិយម(FDP)បាន១១,៥% , គណបក្សនិយមជ្រុល ជំរើសរបស់អាល្លឺម៉ង់ (AFD) បាន១០,៥%,និងគណបក្សសង្គមនិយម ដែលនិយមឆ្វេងទទួលបាន ៥%។
លទ្ធផលនេះបានបង្ហាញថាគណបក្សកណ្តាលដែលនិយមឆ្វេង គឺជាអ្នកដែលបានទទួលសំលេងច្រើនជាងគេនៅក្នុងការបោះឆ្នោត។ទាំងគណបក្ស (SPD)និងគណបក្សបៃតងត្រូវបានគេមើលឃើញថាបានទទួល៥%បន្ថែមទៀតបើប្រៀបធៀបទៅនឹងការបោះឆ្នោតសហព័ន្ធកាលពីឆ្នាំ២០១៧។ ប្លុកខាងគណបក្ស អភិរក្សនិយម បានទួលនូវការបរាជ័យយ៉ាងធ្ងន់ នៅពេលដែលសករាជរបស់អ្នកស្រី Angela Merkel បានបញ្ចប់។
ពួកគេបានធ្លាក់ចុះជាង៨% កាលពីការបោះឆ្នោតលើកមុន ហើយកំពុងតែដាំក្បាលចុះដែលជាលទ្ធផលចាប់តាំងពីសង្រ្គាមលោកលើកទី២។ទោះជាយ៉ាងណាក៏ដោយ ជម្រើសមួយសំរាប់រដ្ឋាភិបាលអាល្លឺម៉ង់អាណត្តិក្រោយ គឺប្រហែលជារដ្ឋាភិបាលចម្រុៈត្រីភាគី ដែលមានទ្រង់ទ្រាយធំ។ គណបក្សទាំងអស់សុទ្ធតែបាននិយាយថា គេមិនចូលរួមធ្វើរដ្ឋាភិបាលចម្រុះជាមួយគណបក្សAFDនោះទេ។