BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រធានកាកបាទក្រហមកម្ពុជាផ្តល់ដូងក្រអូប៧០០ផ្លែដល់អង្គការអាហ្វេស៊ីបកម្ពុជា

ថ្ងៃចន្ទ, 27 ខែកញ្ញា 2021 10:03  Nimoul Soth

ភ្នំពេញ:សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្ដមភរិយារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជានៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះបានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គនាយិកាខុទ្ទកាល័យសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតនិងសហការី ចុះសួរសុខទុក្ខ​ និងនាំយកនូវផ្លែដូងក្រអូបដ៏ឈ្ងុយឆ្ងាញ់ល្អសម្រាប់សុខភាពចំនួន៧០០ផ្លែដែលដាំដោយផ្ទាល់ដៃរបស់សម្ដេច មកប្រគល់ជូនដល់កុមារី-យុវនារី នៃអង្គការអាហ្វេស៊ីបកម្ពុជាដែលស្ថិតនៅខណ្ឌដង្កោរាជធានីភ្នំពេញ

48(48)

ជាមួយនឹងការពាំនាំនូវការសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះកុមារី-យុវនារីទាំងអស់ លលោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា «ដោយក្ដីនឹករលឹក អាណិតអាសូរចំពោះចៅៗ ដែលរងគ្រោះដោយការរំលោភសេពសន្ថវៈពីឪពុក ឬជីតាខ្លួន រងនូវអំពើហិង្សាក្នុងគ្រួសារ និងខ្លះទៀតត្រូវឪពុកម្ដាយបោះបង់ចោល ក្លាយជាក្មេងកំព្រា បានមករស់នៅក្នុងអង្គការអាហ្វេស៊ីបកម្ពុជា ទើបសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្ដទុកដាក់ខ្ពស់ ផ្ដល់ក្ដីអាណិតស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ ជួយផ្គត់ផ្គង់ផ្ដល់ភាពកក់ក្ដៅ និងក្ដីសង្ឃឹមជូនចៅៗដោយមិនរំលង ទោះស្ថិតនៅក្នុងពេលការរាតត្បាតជំងឺកូវីដ-១៩ក៏ដោយ។

47(47)

ជាក់ស្ដែងនៅថ្ងៃនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនបានចាត់ឱ្យតំណាងនាំយកនូវផ្លែដូង ដែលជាទិន្នផលកើតចេញពីការខិតខំដាំដុះដោយផ្ទាល់របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតយកមកជូនកូនៗចៅៗនៅក្នុងអង្គការនេះ ជាមួយនឹងការផ្ដាំផ្ញើសួរសុខទុក្ខ ផ្ដល់ជាកម្លាំងចិត្ដ ដល់កូនៗចៅៗ មិនឱ្យឯកានោះឡើយ  ហេីយបេីទោះបីជា  សម្ដេច មិនបានអញ្ជើញមកផ្ទាល់ ក៏សម្ដេចបានទំនាក់ទំនងសួរសុខទុក្ខដល់ចៅៗជាប់ជានិច្ច តាមបណ្ដាញសង្គម ឬតាមរយៈទូរស័ព្ទជាដើម។

49(49)

លោកស្រី បានគូសបញ្ជាក់ថា «ថ្វីត្បិតតែ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន  រ៉ានី ហ៊ុនសែន ជាភរិយារបស់នាយករដ្ឋមន្ដ្រីកម្ពុជា ប៉ុន្តែសម្ដេច នៅតែដាំដុះបន្លែផ្លែឈើដោយផ្ទាល់ ម្យ៉ាងដោយសារតែមាតាមនុស្សធម៌ កើតក្នុងត្រកូលជាកសិករផង និងមានចំណង់ចំណូលចិត្តក្នុងការដាំដុះផង។ ដូច្នេះហេីយ ផ្លែដូងដ៏ឈ្ងុយឆ្ងាញ់ល្អសម្រាប់សុខភាពក្មេងៗ បានបង្ហាញនូវបេះដូងនៃសេចក្ដីស្រឡាញ់ និងការគិតគូរ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនចៅៗ ដែលកំពុងរស់នៅដ៏កក់ក្ដៅនៅអង្គការអាហ្វេស៊ីបកម្ពុជា ក្នុងអគារដ៏ធំស្កឹមស្កៃ ដែលបានផ្ដល់ជូនដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា។

51(51)

ក្នុងឱកាសនោះដែរ កុមារី-យុវនារីទាំងអស់ បានសម្ដែងនូវការរំភើបរីករាយយ៉ាងខ្លាំង ដែលទទួលបានក្ដីអាណិតស្រឡាញ់ ការយកចិត្ដទុកដាក់ និងការលើកទឹកចិត្ដពី លោកយាយមនុស្សធម៌  លោកយាយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែនដែលនេះជាការផ្ដល់កម្លាំងចិត្ដដល់កុមារៗដែលកំពុងរងនូវសម្ពាធផ្លូវចិត្ដនេះ ឱ្យមានក្ដីសង្ឃឹមក្នុងការរស់នៅ និងបំបាត់នូវការឈឺចាប់ដែលធ្លាប់ជួបប្រទះកន្លងមក ហ៊ានប្រឈមមុខ និងប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីកសាងអនាគត ជានារីដ៏រឹងមាំ ខ្លាំងពូកែ ដើរតាមវីរគំរូរបស់  សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

52(52)

ទន្ទឹមនឹងនោះ លោកស្រី ម៉ម សុម៉ាលី ស្ថាបនិកនៃអង្គការអាហ្វេស៊ីបកម្ពុជា បានថ្លែងនូវអំណរគុណដល់អ្នកម្ដាយមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដែលបាននៅក្បែរកូនៗនិងចៅៗគ្រប់ពេលវេលា។

55(55)

លោកស្រី សូមថ្លែងអំណរគុណដល់សន្ដិភាព អរគុណដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីដែលមានគុណធំបំផុត មិនអាចកាត់ថ្លៃបាន ដែលនាំឱ្យប្រទេសមួយនេះ មានសុខសន្ដិភាព  ស្ថិរភាព  និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

56(56)

ដូច្នេះនៅក្នុងឱកាសនេះ កូនចៅទាំងអស់គ្នា សូមគោរពថ្លែងនូវការដឹងគុណចំពោះសម្ដេចទាំងទ្វេ  និងសូមប្ដេជាចិត្ដ ធ្វើជាមនុស្សល្អនៅក្នុងសង្គម ដើរតាមគន្លងធម៌របស់លោកទាំងពីរជានិច្ច។

57(57)

សូមជម្រាបជូនថា  ក្នុងឱកាសនាំយកនូវផ្លែដូង ចំនួន ៧០០ផ្លែ ជូនដល់កុមារនៅអង្គការអាហ្វេស៊ីបកម្ពុជា ក៏មាននូវអំបុក ផ្លែចេក នំភីហ្សា និងនំដូណាត់ ដែលជាចំណង់ចំណូលចិត្ដរបស់កុមារៗផងដែរ៕

58(58)


 


ថ្ងៃចន្ទ, 27 ខែកញ្ញា 2021 10:03  Nimoul Soth