BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាជ្ញាធរខណ្ឌទាំង១៤ចុះបាញ់ថ្នាំសម្លាប់មេរោគតាមវត្តទាំង១៥១ក្រោយមានកូវីដ១៩

ថ្ងៃចន្ទ, 27 ខែកញ្ញា 2021 09:44  Nimoul Soth

ភ្នំពេញ៖ សម្រាប់ថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០២១ នេះគឺជាថ្ងៃដែលអាជ្ញាធររាជធានីភ្នំពេញដឹកនាំ ដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំអោយអាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនឹងទាហាននៃកងពលតូចលេខ៧០ឬង៧០ធ្វើការបាញ់សម្លាប់មេរោគនៅតាមវត្តអារាមនានាទូទាំងរាជធានីភ្នំពេញ ចំនួន១៥១វត្តក្រោយពីអាជ្ញាធរនិងក្រុមគ្រូពេទ្យបានយកសំណាកព្រះសង្ឃ លោកតាអាចារ្យ តាជី យាយជី និងអ្នកស្នាក់នៅតាមបណ្ដាវត្តនានានៅទូទាំងរាជធានីភ្នំពេញរួចរាល់អស់ហើយ។

40(40)

ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៦ខែកញ្ញានេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធិ ជាអភិបាលខណ្ឌពោធិសែនជ័យ បានសហការជាមួយនឹងទាហាននៃកងពលតូចលេខ៧០ឬង៧០ បានធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបណ្តាវត្តទាំង១៤នៅក្នុងខណ្ឌពោធិ៍សែនជ័យ ដោយជាជំហានដំបូង បានចាប់ផ្ដើមបាញ់នៅវត្តពោធិចិនតុង បន្ទាប់មក ក្រុមការងារ បានបែងចែកកម្លាំងនៅតាមបណ្ដាវត្តផ្សេងទៀត នៅក្នុងមូលដ្ឋាននៃខណ្ឌនេះ ។

41(41)

លោកហែម ដារិទ្ធិ បានមានប្រសាសន៍លើកឡើងថា នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យកន្លង មកនេះ មានតំបន់ក្រហមមួយចំនួន ។ដោយសារតែមានតំបន់ក្រហមនេះហើយ ទើបធ្វើឲ្យអាជ្ញាធរខណ្ឌរបស់យើងមានការប្រុងប្រយ័ត្នខ្ពស់ ។ ក្រោមការណែនាំពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដូចជាក្រសួងសុខាភិបាលនិងសម្ដេចតេជោហ៊ុន សែន យើងបានអនុវត្តវិធានការពារជំងឺកូវីដ-១៩យ៉ាងតឹងរឹងបំផុត  ហើយមកដល់ពេលនេះ ឃើញថា នៅខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ យើងទប់ស្កាត់បានយ៉ាងល្អប្រសើរ ទាំងការព្យាបាលនៅតាមផ្ទះ និងការបញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលផ្សេងៗ។

43(43)

ពាក់ព័ន្ធនឹងពិធីបុណ្យភ្ជុំបិណ្ឌវិញនេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក្រោយពីមានការណែនាំពីប្រមុខរាជរដ្ឋាភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញ យើងបានអនុវត្តល្អយ៉ាងល្អប្រសើរ ដោយប្រជាពលរដ្ឋបានចូលរួមសហការយ៉ាងសកម្មជាមួយអាជ្ញាធររបស់យើង ដើម្បីទប់ស្កាត់ជម្ងឺកូវីដ-១៩នៅតាមវត្តអារាម ។

44(44)

លោកបញ្ជាក់ថា នៅក្នុងខណ្ឌពោធិ៍សែនជ័យ មានវត្តចំនួន១៤ មានព្រះសង្ឃជិត៨០០អង្គ ហើយព្រះសង្ឃទាំងនេះ យើងបានយកសំណាករួចរាល់ ហើយជាលទ្ធផល មានវិជ្ជមានកូវីដ-១៩ចំនួន៤អង្គ /នាក់ ។

45(45)

លោកបញ្ជាក់ថា អ្នកវិជ្ជមានកូវីដ-១៩ចំនួន៤អង្គ /នាក់នេះ បើយើងមិនមានវិធានការទប់ស្កាត់ទាន់ពេលវេលាទេ វានឹងធ្វើការចម្លងទៅ ព្រះសង្ឃ តាជី យាយជីនិង ពុទ្ធបរិស័ទច្រើនជាងនេះថែមទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ្នកវិជ្ជមានកូវីដ-១៩ចំនួន៤អង្គ /នាក់នេះយើងបានបញ្ជូនទៅការព្យាបាលហើយដែរ។
ពាក់ព័ន្ធនឹងការបាញ់សម្លាប់មេរោគនៅតាមវត្តអារាមនៅព្រឹកថ្ងៃទី២៦កញ្ញានេះយើងបានអនុវត្តយ៉ាងល្អប្រសើរ ក្រោមការសហការយ៉ាងល្អជាមួយកងទ័ពង៧០ ដោយយើងធ្វើសកម្មភាព បាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្ដាវត្តចំនួន១៤ ។

46(46)

លោកហែម ដារិទ្ធិ ក្នុងឱកាសនោះក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមសហការឲ្យបានល្អជាមួយនឹងអាជ្ញាធរ ធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺ-១៩ ក្នុងនាឱកាសបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្យនេះ ។លោកបញ្ជាក់ថា បុណ្យទានយើងនៅតែធ្វើ ប៉ុន្តែក្នុងពេលនេះយើងផ្អាកសិន ។ បុណ្យទានពេលណាក៏យើងអាចធ្វើបានដែរ បើបងប្អូនមិនបានជួយអ្វីទេសូមកុំបង្កការលំបាកទៅអោយអ្នកដទៃ៕


ថ្ងៃចន្ទ, 27 ខែកញ្ញា 2021 09:44  Nimoul Soth