សេអ៊ូល-
កូរ៉េខាងជើងមានឆន្ទះនឹងពិចារណានូវកិច្ចប្រជុំកំពូលអន្តរកូរ៉េ បើសិនជាការគោរពគ្នាទៅវិញទៅមករវាងកូរ៉េទាំង២ត្រូវបានធានា,អង្គភាពព័ត៌មានរដ្ឋ (KCNA)បានរាយការណ៍កាលពីថ្ងៃសៅរ៍ ពីសំដីរបស់ Kim yo Jong ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង Kim jong UN។
ការធ្វើអត្ថាធិប្បាយនេះបានលេចចេញមក មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានជំរុញឲ្យសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បោះបង់ចោលនូវអ្វីដែលគេហៅថា នយោបាយអរិភាពនិងស្តង់ដា២ចពោះកូរ៉េខាងជើង មុនពេលដែការជជែកជាផ្លូវការមួយ អាចនឹងចាប់ផ្តើមឡើងដើម្បីបញ្ចប់សង្រ្គាមឧបទ្វីកូរ៉េ ១៩៥០-៥៣។
សង្រ្គាមនៅឧបទ្វីបកូរ៉េ១៩៥០-៥៣ បានបញ្ចប់ទៅដោយសារបទឈប់បាញ់គ្នាមួយ ដែលមិនមែនជាអនុសញ្ញាសន្តិភាព ដែលបន្សល់ទុកឲ្យកងទ័ពអ.ស.បដែលដឹកនាំដោយអាមេរិកដែលជាបច្ចេកទេសនៅមានសង្រ្គាមជាមួយកូរ៉េខាងជើងនៅឡើយ។ បញ្ហាដើម្បីបញ្ចប់សង្រ្គាមជាផ្លូវការនៅមានភាពស្មុគ្រស្មាញ ដោយសារកូរ៉េខាងជើងនៅបន្តធ្វើអាវុធនុយគ្លេអ៊ែរ។
Kim Yo Jong បាននិយាយថា វាមានតែមួយគត់ គឺថាសមភាពនិងការគោរពគ្នាទៅវិញទៅមកត្រូវបានថែររក្សារន និងការយោគយល់គ្នាដោយរលូនរវាងខាងត្បូងនិងខាងជើង។ ការជជែកគ្នាក្នុងន័យស្ថាបនានឹងផ្តល់នូវឱកាសសំរាប់ដំណោះស្រាយដ៏មានអត្ថន័យនិងជោគជ័យចំពោះរឿងរ៉ាវ ដែលរាប់បញ្ចូលទាំងការរៀបចំឡើងវិញនូវទំនាក់ទំនងរួមគ្នារវាងការិយាល័យខាងជើងនិងខាងត្បូង និងកិច្ចប្រជុំកំពូល ។
នៅក្នុងការឡើងថ្លែងសុន្ទរកថានៅឯមហាសន្និបាត អ.ស.ប កាលពីថ្ងៃព្រហសត្ប៍ លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae In បានធ្វើការអំពាវនាវឡើងវិញ ដើម្បីបញ្ចប់សង្រ្គាមជាផ្លូវការ ប៉ុន្តែក្រោយមកលោកបានថ្លែងថាពេលវេលាវាហាក់ដូចជាអស់ហើយដើម្បីសំរេចបាននូវរឿងដូចនេះដោយសារលោកត្រូវអស់អំណាចនៅក្នុងខែឧសភា។