BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាបករណី លួច ខ្សែភ្លើង ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់

ថ្ងៃអាទិត្យ, 26 ខែកញ្ញា 2021 17:53  Northeast Monkey

photo_2021-09-26_17-52-57
 

បាត់ដំបង ៖ នៅថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៧ និង ០០ នាទី លោកវរសេនីយ៍ឯក សន និល អធិការ នគរបាល ស្រុក រតន មណ្ឌល បាន ដឹកនាំ កម្លាំង ជំនាញ ព្រហ្មទណ្ឌ នៃ អធិការ នគរបាល ស្រុក រតន មណ្ឌល សហការ ជាមួយ កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋបាល ផ្លូវ មាស ធ្វើការ ស្រាវជ្រាវ និង ឃាត់ខ្លួន ជនសង្ស័យចំនួន០៣នាក់ ទាក់ទង នឹងករណីលួច កាត់យក ខ្សែ កាប្លិ៍អគ្គិសនី ។
ជនសង្ស័យ ទាំង ៣នាក់ រួមមាន ៖ ១- ឈ្មោះ យឺន សិលា ភេទ ប្រុសអាយុ ២៨ឆ្នាំ មានទីលំនៅ ភូមិ អូរ ត្រែង ឃុំផ្លូវមាស ស្រុក រតនមណ្ឌល , ២- ឈ្មោះ យឺន ល័ក្ខ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅ ភូមិ អូរត្រែង ឃុំផ្លូវមាស ស្រុក រតនមណ្ឌល និង ៣- ឈ្មោះ ជឿន ចាន់ ភេទប្រុស អាយុ ៣៩ ឆ្នាំ រស់នៅ ភូមិ អូរ ត្រែង ឃុំ ផ្លូវ មាស ស្រុក រតន មណ្ឌល បាន ធ្វើ សកម្មភាព កាលពីថ្ងៃ ទី២៣ ខែកញ្ញា ឆ្នាំ ២០២១ វេលា ម៉ោង២០ និង០០ នាទី នៅចំណុចទឹកប្រៃ ស្ថិតក្នុងភូមិ អូរត្រែង ឃុំផ្លូវមាស ស្រុក រតនមណ្ឌលខេត្តបាត់ដំបង ។
សម្ភាៈ ដកហូតបាន គឺខ្សែ កាប្លិ៍ អគ្គិសនី ដឺរ៉ា ប្រវែង៦០០ម៉ែត្រ ។
បច្ចុប្បន្ន ជនសង្ស័យ ទាំង០៣ នាក់ ត្រូវបានកម្លាំងនគបាល ស្រុក រៀបចំសំណុំរឿង បញ្ជូន ទៅការិយាល័យជំនាញដើម្បី អនុវត្ត បន្តតាមនីតិវិធី ៕


ថ្ងៃអាទិត្យ, 26 ខែកញ្ញា 2021 17:53  Northeast Monkey