សៀមរាប ៖ នៅវេលាម៉ោង០៣ និង ០០ នាទី ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ កម្លាំង ប្រចាំការ គោលដៅ បិទ ខ្ទប់ ត្រង់ ចំណុច ភ្លើងស្តុបចុងកៅស៊ូ បាន ត្រួតពិនិត្យរថយន្តឈ្នួល មួយគ្រឿងធ្វើដំណើរពីទិស ខាងលិច ទៅ ខាងកើតក្នុងរថយន្ត មានដឹកជនបរទេស ចំនួន០២នាក់ មាន លិខិតឆ្លងដែន តែគ្មាន ប្រថាប់ត្រាច្រកទ្វារ ។
លោក ឧត្តមសេនីយ៍ត្រី ជា គឹ ម សាន្ត ស្នងការ រង ទទួល ផែន អន្តោប្រវេសន៍ បានអោយ ដឹង ថា ជនបរទេស ទាំង ពីរ នាក់ នេះ មានឈ្មោះ : ១- ឈ្មោះ CHAIKHAMWANG EKARIN ភេទ ប្រុស កើត ថ្ងៃ ទី ១៤-០១-១៩៨៧ ជនជាតិ ថៃ និង ឈ្មោះ PANYA SIRIRANYA ភេទ ស្រី កើត ថ្ងៃ ទី ១២-០៧-១៩៩៧ ជនជាតិ ថៃ ។
តាម ការ សាកសួរ របស់ សមត្ថកិច្ច ជំនាញ ឲ្យ ដឹង ថា ជនបរទេស ទាំង ពីរ នាក់ នេះ បាន ចូល មក ព្រះរាជាណាចក្រ កម្ពុជា កាលពី អំឡុង ខែឧសភា ឆ្នាំ ២០២១ តាម ច្រក ទ្វារ ព្រំដែន អន្តរជាតិ ប៉ោយ ប៉ែ ត ដោយ មិន បាន ប្រថាប់ត្រា ពី សមត្ថកិច្ច ប្រចាំ ទ្វារ ក្នុង គោលបំណង ធ្វើ ដំណើរ ទេសចរណ៍ ក្នុង ក្រុង ប៉ោយ ប៉ែ ត បន្ទាប់ មក ដោយសារ បញ្ហា កូ វី ដ -១៩ ច្រក ទ្វារ ព្រំដែន ត្រូវ បាន បិទ ពួក គេ ក៏ បន្ត ស្នាក់ នៅ សណ្ឋាគារ ហាក់ ហួត ក្នុង ក្រុង ប៉ោយ ប៉ែ ត និង ដើរ លេង ជា ច្រើន កន្លែង រហូត ជ្រុះ បាត់ លិខិតឆ្លងដែន ដោយ មិនដឹង ថា បាត់ នៅ កន្លែង ណា ។
បន្ទាប់ មក ទៀត នា អំឡុង ដើមខែ កញ្ញា ឆ្នាំ ២០២១ ពួក គេ បាន ទំនាក់ទំនង ទៅ ក្រុម គ្រួសារ ឲ្យ ជួយ ធ្វើ លិខិតឆ្លងដែន ថ្មី ដើម្បី បាន វិល ត្រឡប់ ទៅ ប្រទេស វិញ ។ នៅ វេលា ម៉ោង ០១ និង ០០ នាទី ព្រឹក ចូល ថ្ងៃ ទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ ពួក គេ បាន ហៅ រថយន្តឈ្នួល មួយ គ្រឿង ធ្វើ ដំណើរ ទៅ រាជធានី ភ្នំពេញ ជួប ស្ថានទូត ថៃ ស្នើ សុំ ជួយ សម្របសម្រួល វិល ត្រឡប់ ទៅ ប្រទេស ថៃ វិញ តែ ពេល ធ្វើ ដំណើរ មក ដល់ ខេត្តសៀមរាប ត្រូវ បាន សមត្ថកិច្ច ធ្វើការ ត្រួតពិនិត្យ សួរនាំ ឃើញ ថា មិន មាន ប្រថាប់ត្រា ច្រក ទ្វារ ក៏ បាន ឃាត់ខ្លួន និង បញ្ជូន ទៅ យក សំណាក ធ្វើតេស្ត រក មេរោគ កូ វី ដ -១៩ តែ ម្តង ( លទ្ធផល អវិជ្ជមាន ) ។
លោក ឧត្តមសេនីយ៍ត្រី ស្នងការ រង បាន បញ្ជាក់ ថា : លោក បាន ស្នើ សុំ អនុញ្ញាតិ គោលការណ៍ ពី ឯកឧត្តម នាយ ឧត្តមសេនីយ៍ អគ្គនាយក នៃ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ចាត់ បញ្ជូន ជនបរទេស ទាំង ពីរ នាក់ នេះ ទៅ ស្នាក់ ការ ត្រៀម បណ្តេញចេញ ប្រចាំ ខេត្តសៀមរាប ចាត់ការ បន្ត តាម នីតិវិធី