AP- ពួកតាលីបង់បានចងព្យួរសាកសពភ្ជាប់ទៅនឹងដងស្ទូច នៅទីលានមួយក្នុងក្រុងHerat ប៉ែកខាងលិចអាហ្វហ្គានីស្ថាន,សាក្សីដែលឃើញផ្ទាល់ភ្នែកបាននិយាយ, ដែលជាការដាក់តាំងបង្ហាញនូវអំពើឃោឃៅនិងជាសញ្ញានៃការវិលត្រឡប់មកនូវរបៀបដឹកនាំគ្រប់គ្រងពីអតីតកាល។Wazir Ahmad Seddiqi ដែលជាម្ចាស់ឱសថស្ថាននៅម្ខាងក្បែរទីលាន បាននិយាយប្រាប់ អ្នកសារព័ត៌មាន AP កាលពីថ្ងៃសៅរ៍ថាសាកសពមនុស្សចំនួន៤នាក់ ម្នាក់ត្រូវបានគេយកមកដើម្បីចងព្យួរ និងសាកសព៣នាក់ទៀតត្រូវបានគេយកធ្វើដូចគ្នានេះនៅទីលានផ្សេងទៀតនៅក្នុងទីក្រុងដើម្បីតាំងបង្ហាញ។ Seddiqi បាននិយាយថា ពួកតាលីបង់បានប្រកាសនៅក្នុងទីលាននោះថាពួកអ្នកទាំង៤នាក់នេះត្រវបានចាប់ខ្លួន បាញ់សម្លាប់ដោយប៉ូលីស ក្នុងការចូលរួមចាប់ជំរិតមនុស្ស។ មិនមានការធ្វើអត្ថាធិប្បាយអ្វីភ្លាមៗពីពួកតាលីបង់នោះទេ។Mullah Nooruddin Turabi ដែលជាស្ថាបនិកម្នាក់នៃពួក តាលីបង់ និងជាប្រធានក្រុមអ្នកបកប្រែគម្ពីរច្បាប់អ៊ីស្លាមកាលពីគេបានកាន់អំណាចលើកមុន , បាននិយាយប្រាប់ កាសែតAP នៅក្នុងសប្តាហ៍នេះថា ចលនារបស់ពួកប្រកាន់តឹងនិងជ្រុលនិយម នឹងអនុវត្តិម្តងទៀតនូវការប្រហារជីវិតនិងកាត់ដៃ ទោះបីជាមិនធ្វើជាសាធារណៈក៏ដោយ។ ចាប់តាំងពីពួក តាលីបង់បានលុកលុយចូលកាន់កាប់ ទីក្រុងកាប៊ុល កាលពីថ្ងៃទី១៥ ហើយបានត្រួតត្រាប្រទេស ប្រជាជនអាហ្វហ្គានីស្ថាននិងពិភពលោក បានតាមមើលថាតើពួកគេនឹងបង្កើតឡើងវិញនូវរបបគ្រប់គ្រងដ៏យង់ឃ្នងដូចកាលពីចុងទសវត្យរ៍ឆ្នាំ៩០ដែឬទេ ?
ក្រុមមេដឹកនាំនៅតែបន្តក្រាញនៅក្នុងការអភិរក្សដែលមិនប្រែប្រួល , ប្រកាន់តឹងរុឹង,ដែលត្រូវគេបានដឹងឭរទូទាំងពិភពលោក ទោះបីជាទទួលបាននូវការអៀនខ្មាស់តាមរយៈការផ្លាស់ប្តូរនៃបច្ចេកវិទ្យាទំនើប ដូចជាឃ្លីបវីឌីអូរក៏ដោយ។