អ.ស.ប-AP
រដ្ឋមន្រ្តីក្រសួងការបរទេសរុស្សីបាននិយាយកាលពីថ្ងៃសៅរ៍ថា រុស្សី ចិន ប៉ាគីស្ថាននិងអាមេរិក កំពុងតែធ្វើការរួមគ្នាដើម្បីធានាថាអ្នកគ្រប់គ្រងតាលីបង់នៃអាហ្វហ្គានីស្ថានថ្មី នឹងរក្សារនូវការសន្យារបស់ពួកគេជាពិសេសក្នុងការរៀបចំតំណាងរដ្ឋាភិបាលមួយដ៏ច្បាស់លាស់ដែលនឹងមិនមែនជារដ្ឋាភិបាលជ្រុលនិយម។
លោកSergey Lavrov បាននិយាយថា ប្រទេសទាំង៤កំពុងតែបន្តនូវទំនាក់ទំនងលើរឿងនេះ។ លោកបានបន្ថែមទៀតថាតំណាងរបស់ប្រទេសរុស្សី ចិន ប៉ាគីស្ថាន បច្ចុប្បន្ននេះបានធ្វើដំណើរទៅប្រទេសកាតានិងបន្ទាប់មកទៅទីក្រុងកាប៊ុលរដ្ឋធានីនៃប្រទេសអាហ្វហ្គានីស្ថានដើម្បីធ្វើទំនាក់ទំនងជាមួយពួកតាលីបង់និងតំណាងអាជ្ញាធរដែលមិនពាក់ព័ន្ធនឹងរឿងសាសនាអតីតប្រធានាធិបតី Hamid Kazai និងលោក Abdullah Abdullah ដែលជាមេដឹកនាំក្រុមប្រឹក្សារពិភាក្សារការងារជាមួយតាលីបង់។
លោកLavrov បាននិយាយថា "រដ្ឋាភិបាលបណ្តោះអាសន្នដែលបានប្រកាសដោយពួកតាលីបង់មិនបានឆ្លុះបញ្ចាំងនូវខ្សែរចង្វាក់ទាំងមូលរបស់សង្គមអាហ្វហ្គានីស្ថាននោះទេ" កំលាំងនយោបាយ, សាសនានៃជនជាតិភាគតិច ដូច្នេះយើងកំពុងធ្វើទំនាក់ទំនងក្នុងរឿងនេះ ។
ពួកតាលីបង់បានសន្យាថានឹងរៀបចំនូវរដ្ឋាភិបាលមួយដែលមានការច្របាច់បញ្ចូលគ្នាមិនជ្រុលនិយមទៅលើសាសនាដូចកាលពីគេបានគ្រប់គ្រងអំណាចពីលើកមុនក្នុងឆ្នាំ១៩៩៦ដល់២០០១ព្រមទាំសន្យាថានឹងគោរពសិទ្ធស្ត្រីផ្តល់នូវស្ថិរភាពនយោបាយ ប្រយុទ្ធប្រឆាំងនឹងភេវរកម្មបញ្ឍប់នូវសកម្មភាពនៃពួកសកម្មប្រយុទ្ធក្នុងការប្រើប្រាស់ទឹកដីអាហ្វហ្គានីស្ថានដើម្បីធ្វើការវាយប្រហារ។ ប៉ុន្តែទង្វើរថ្មីៗនេះបានបង្ហាញថាពួកគេប្រហែលជាវិលត្រឡប់ទៅរកនយោបាយក្នុងការបង្រ្កាបជាពិសេសទៅលើស្ត្រីនិងកូនក្មេង។ " អ្វីដែលជារឿងសំខាន់ជាងគេ គឺការធានាឲ្យបាននូវកិច្ចសន្យាដែលពួកគេបានប្រកាសជាសាធារណៈហើយដែលវាជាវិស័យអាទិ៍ភាពរបស់យើង" លោករដ្ឋមន្ត្រីក្រសួងការបរទេស រុស្សី Lavrov បានិយាយ។