BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ថ្ងៃនេះរកឃើញយានយន្តល្មើសចំនួន ៤៩០គ្រឿង ត្រូវបានផាកពិន័យនៅទូទាំងប្រទេស

ថ្ងៃអាទិត្យ, 26 ខែកញ្ញា 2021 08:21  Jasmine Tea

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ ឲ្យដឹងថាចំនួនគោលដៅសរុប ១៤១គោលដៅ មានយានយន្តចូល គោលដៅចំនួន ៣.៧១៧គ្រឿង ម៉ូតូ ៣.០០៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៩០គ្រឿង មានម៉ូតូចំនួន ៣៨៧គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩. អន ក្រ.បក នៅទូទាំងប្រទេស ។

ដោយឡែក ក្នុងរយៈពេល ២៥ ថ្ងៃ ( ថ្ងៃ ទី ០១-២៥ ខែកញ្ញា ) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកយានយន្តចូលគោលដៅមានចំនួន ១២៩.៨១១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៦.២៥៧គ្រឿង មានម៉ូតូ ចំនួន៣.០៣១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩ អន ក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ ដដែលបានវាយតម្លៃរយៈពេល ២៥ ថ្ងៃ នៃខែ កញ្ញា នេះឃើញថាការអនុវត្តតាមអនុក្រឹត្យ ង ការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួម គោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

2021-09-26 08.07.51

 

2021-09-26 08.07.58

 

2021-09-26 08.08.05


 


ថ្ងៃអាទិត្យ, 26 ខែកញ្ញា 2021 08:21  Jasmine Tea