BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីឆក់កាបូប

ថ្ងៃអាទិត្យ, 26 ខែកញ្ញា 2021 08:03  Jasmine Tea

ព្រះសីហនុ ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២១និង៥០នាទី មានប្រជាពលរដ្ឋរាយការណ៍តាមរយៈទូរស័ព្ទ ហត ឡាញ ថានៅចំណុចរង្វង់ ត្រីដូហ្វីន ស្ថិតក្នុង ភូមិ២សង្កាត់៣ ក្រុងខេត្តព្រះសីហនុ មានជនជាតិខ្មែរ ០៣នាក់ ជិះម៉ូតូ ០១ គ្រឿងម៉ាក Suzuki Nex ពណ៌ស បានធ្វើសកម្មភាពឆក់កាបូបនារីជនជាតិខ្មែរម្នាក់កំពុងជិះម៉ូតូ ០១គ្រឿងម៉ាក Scoopy ពណ៌ស បណ្តាលអោយដួលម៉ូតូរបួសពេញខ្លួនបន្ទាប់ពីទទួលបានដំណឹងភ្លាមកម្លាំងជំនាញផែនព្រហ្មទណ្ឌបានចុះទៅ ដល់ទីតាំងកើតហេតុឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ ជាបន្តបន្ទាប់ ។

ជនរងគ្រោះឈ្មោះ សយ រីណៃ ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរជាងអ៊ុតសក់ ស្នាក់នៅភូមិ២ សង្កាត់៣ ក្រុង-ខេត្ត ព្រះសីហនុ រងរបួសរលាត់ប្រអប់ជើងខាងស្តាំ,ក្បាលជង្គង់និងឈឺពេញរៀងកាយ ។

ជនសង្ស័យចំនួន ០៣នាក់ មានឈ្មោះដូចខាងក្រោម ៖

១- ឈ្មោះ នេត ប៉េឡាយ ភេទ ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅការដ្ឋានសំណង់នៅ អូរត្រេះ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុង - ខេត្តព្រះសីហនុ ។

២- ឈ្មោះ លន សេងហស្ស ហៅបី ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅការដ្ឋានសំណង់នៅ អូរត្រេះ ស្ថិតក្នុង ភូមិ៦ សង្កាត់៤ខេត្ត ព្រះសីហនុ ។

៣- ឈ្មោះ ពេជ្រ ពើន ភេទ ប្រុស ជនជាតិខ្មែរស្នាក់នៅ ភូមិ ៤ សង្កាត់៤ ក្រុង - ខេត្តព្រះ សីហនុ ។

សម្ភារៈវត្ថុតាងចាប់យកបាន ៖ - ម៉ូតូ ០១ គ្រឿងម៉ាក Suzuki Nex ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 1IT-1984( មធ្យោបាយធ្វើសកម្មភាព ) - កាបូបស្ពាយ ១ ក្នុងនោះមាន ៖ ( ផលនៃអំពើលួច ) - កាបូបដៃ ១ - អត្តសញ្ញាណប័ណ្ណ ១ សន្លឹក - កាតវីង ២ សន្លឹក - កាតចាក់ វ៉ាក់សាំង ១ សន្លឹក ។

ករណីខាងលើនេះកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលកសាងសំណុំរឿងអនុវត្តបន្តនីតិវិធី ។ ចំណែកសម្ភារៈរបស់ជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនម្ចាស់វិញ ៕

2021-09-26 07.49.21

 

2021-09-26 07.49.27


 


ថ្ងៃអាទិត្យ, 26 ខែកញ្ញា 2021 08:03  Jasmine Tea