BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បទវិភាគ: កម្ពុជា ថៃ ឡាវ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី អាចដើរតាមលំនាំគំរូសេដ្ឋកិច្ច បង់គ្លាដែស

ថ្ងៃសៅរ៍, 25 ខែកញ្ញា 2021 16:01  Purple Fullmoon

photo_2021-09-25_06-58-37

បច្ចុប្បន្ននេះ ប្រទេសបង់គ្លាដែសជាប្រទេសមួយដែលនៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍនៅក្នុងពិភពលោក។ ក្នុងឆ្នាំ២០១៥ បង់គ្លាដែសបានរំកិលខ្លួនបន្តិចម្តងៗពីប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច (LDC) ហើយបានក្លាយខ្លួនទៅជាប្រទេសដែលមានប្រាក់ចំណូលទាបជាមធ្យម។ អ្នកសេដ្ឋកិច្ច អាស៊ី និងអឺរ៉ុបភាគច្រើនរួមទាំងសហរដ្ឋអាមេរិកផងដែរ សង្ឃឹមថាក្នុងពេលដ៏ខ្លីខាងមុខ បង់គ្លាដែស នឹងក្លាយទៅជាប្រទេសមួយដែលមានប្រាក់ចំណូលមធ្យមនៅក្នុងពិភពលោក។

សព្វថ្ងៃនេះ បង់គ្លាដែសកំពុងតែបោះជំហ៊ានទៅមុខដោយគ្មានបង្អែរបង្អង់នៅក្នុងគ្រប់ការចង្អុលបង្ហាញនៃសេដ្ឋកិច្ច បង់គ្លាដែសបានឈានទៅមុខយ៉ាងលឿននៅគ្រប់ទីកន្លែងនៃភាពរីកចំរើនរបស់ប្រទេស ដូចជា ប្រាក់ចំណូលនៃប្រជាពលរដ្ឋម្នាក់ៗ ប្រាក់ចំណូលនៃការនាំចេញ ប្រាក់បំរុងជារូបបីយ៍ប័ណ្ណអន្តរជាតិ អគ្គីសនី ប្រព័ន្ធគមនាគមន៍ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធសង្គម ជាពិសេសការអភិវឌ្ឍន៍។ល។និង។ល។

កម្ពុជា ថៃ ឡាវ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី អាចធ្វើដំណើរទៅតាមគំរូនៃសេដ្ឋកិច្ចដែលរះឡើងដោយឥតឈប់ឈររបស់ បង់គ្លាដែសដែល ទោះបីជាមានការរាតត្បាតដោយជម្ងឺកូវីដ១៩នៅលើពិភពលោកក៏ដោយ ប្រាក់ចំណូលនៃប្រជាពលរដ្ឋម្នាក់ៗរបស់បង់គ្លាដែសប្រចាំឆ្នាំ នៅតែមានភាពវិជ្ជមាន បើយោលទៅតាមប្រព័ន្ធផ្សព្វផ្សាយជាតិនិងអន្តរជាតិជាច្រើនបានបញ្ចេញឲ្យដឹង។

បើតាមចំណូលសារពើពន្ធប្រចាំឆ្នាំ ២០១៩-២០ ចំណូលប្រចាំឆ្នាំសំរាប់ពលរដ្ឋបង់គ្លាដែសក្នុងម្នាក់ៗ មាន ចំនួន ២,០៦៤ដុល្លារអាមេរិក ហើយនៅក្នុងឆ្នាំ២០២០-២១ ប្រាក់ចំណូលនេះនឹងកើនឡើងដល់ ២,២២៨ ដុល្លារអាមេរិក។

នៅក្នងឆ្នាំសារពើពន្ធ ២០១៨-១៩ ប្រាក់ចំណូលផលទុនសារុបរបស់បង់គ្លាដែសបានកើនឡើង ៨,១៥% និងនៅក្នុងឆ្នាំ២០១៩-២០ ចំណូលបានកើនឡើង៥,២៤% បើយោងទៅតាមធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

នៅក្នុងឆ្នាំ ២០២០-២១ និងឆ្នាំ២០២១-២២នៃឆ្នាំសាពើពន្ធគេរំពឹងថាប្រាក់ចំណូលនឹងកើនឡើង ៦,៨%និង៧,២% ទោះបីជានៅក្នុងកាលៈទេសៈនៃការរាតត្បាតនៃជម្ងឺកូវីដ១៩ក៏ដោយ ។

កម្ពុជា ថៃ ឡាវ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី អាចប្រើប្រាស់នូវវិធីសាស្ត្ររបស់បង់គ្លាដែសដើម្បីធ្វើឲ្យមានស្ថិរភាពនៃការីកចម្រើនប្រាក់ចំណូលនៃផលទុនសារុបរបស់ពួកគេ។ ទន្ទឹមគ្នានេះដែរ បង់គ្លាដែសបានបំពេញនូវលក្ខ័ណជាច្រើនរបស់អង្គការសហប្រជាជាតិដែលបានកំណត់។ ពួកគេបានទទួលជោគជ័យក្នងការសាកល្បង២ដងជាប់ៗគ្នានៅក្នងឆ្នាំ២០១៦និងឆ្នាំ២០២០ ហើយត្រូវបានដាក់បញ្ចូលទៅក្នងបញ្ជីរនៃប្រទេសដែលកំពុងអភិវឌ្ឍន៍។

យោងទៅតាមការស្ទាបស្ទង់មតិក្នុងឆ្នាំ២០២០ បង់គ្លាដែសបានក្លាយទៅជាប្រទេសទី៤១ដែលមានសេដ្ឋកិច្ចធំជាងគេក្នុងពិភពលោក បង់គ្លាដែសក៏បានក្លាយទៅជាប្រទេស១ក្នុងចំណោមប្រទេសទាំង១១ក្នុងពីភពលោកសព្វថ្ងៃដែលគេពិចារណារថានឹងលេចធ្លោក្នុងការអភិវឌ្ឍន៍នាពេលអនាគត។ ដោយយោងទៅតាម មជ្ឍមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចនិងធុរកិច្ច (CIBR) ដែលជាវិទ្យាស្ថានមួយរបស់អង់គ្លេសស្រាវជ្រាវផ្នែកសេដ្ឋកិច្ច បានព្យារណ៍ថា បង់គ្លាដែស នឹងក្លាយទៅជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៣៤ ក្នុងឆ្នាំ២០២៥, ទី២៦ ក្នុងឆ្នាំ២០៣០ ,និងទី២៥ ក្នុងឆ្នាំ២០៣៥ បើសិនណាជាសេដ្ឋកិច្ចបច្ចុប្បន្នរីកលូតលាស់និងអភិវឌ្ឍន៍៕

(ដកស្រង់និងប្រែសម្រួលពី NGO នៅទីក្រុង ដាកា បង់គ្លាដេស)


ថ្ងៃសៅរ៍, 25 ខែកញ្ញា 2021 16:01  Purple Fullmoon