នារសៀលថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនឹងយាងត្រឡប់មកប្រទេសកម្ពុជាវិញ ក្រោយពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ប្រទេសចិន។ ការយាងនិវត្តរបស់ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង និងសម្តេចព្រះវររាជមាតាជាតិខ្មែរ នឹងមានការទទួលដោយថ្នាក់ដឹកនាំជាន់ខ្ពស់នានាផងដែរ។
គួរបញ្ចាក់ថាព្រះមហាក្សត្រ និងសម្តេចម៉ែ ទ្រង់បានយាងចាកចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដើម្បីពិនិត្យព្រះរាជសុខភាព ។