BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នគរបាលជំនាញបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធអំពើចោរកម្ម

ថ្ងៃសៅរ៍, 25 ខែកញ្ញា 2021 10:07  Sun Flower

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាបករណីចោរកម្មក្នុងនោះមានជនសង្សយ័ចំនួន៣នាក់ត្រូវបានឃាត់ខ្លួនក្រោយពីធ្វើសកម្មភាពចូលផ្ទះជនរងគ្រោះរួចលួចយកទូរសព្ទ័ចំនួនប្រហែល១០០គ្រឿងនិងLaptopចំនួនប្រហែល១០គ្រឿង កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១:៣០នាទីរំលងអធ្រាត្រនៅចំណុចក្រុមទី៩ ភូមិ១ សង្កាត់៣ក្រុងខេត្តព្រះសីហនុ។

photo_2021-09-25_09-29-28

ជនរងគ្រោះមានឈ្មោះ Wen Qiu Long ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរជួសជុលទូស័ព្ទស្នាក់នៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរួចហើយកម្លាំងជំនាញបានធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៩:៤០នាទី ទើបសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ជាបន្តបន្ទាប់នៅចំណុចភូមិ៣ សង្កាត់៤ ខេត្តព្រះសីហនុ។ ជនសង្ស័យដែលកម្លាំងនគរបាលជំនាញឃាត់ខ្លួនបានមានអត្ដសញ្ញាណដូចខាងក្រោម ៖

១- ឈ្មោះ សាំ សៅ ហៅអាត្រេនអាយុ ១៦ឆ្នាំ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។

២- ឈ្មោះ ង៉ែត ពិសី ភេទប្រុសអាយុ៣០ឆ្នាំ ភូមិ៤ សង្កាត់៤  ក្រុងព្រះសីហនុ ជាអ្នកទទួលបញ្ញើរក្សាទុកទូរសព្ទ័ពីឈ្មោះ សាំ សៅ ចំនួន៥០គ្រឿង និងLaptop១ គ្រឿង។

៣- ឈ្មោះ ចាន់ ហួត ភេទប្រុស អាយុ២៣ឆ្នាំ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ។
សម្ភារៈវត្ថុតាងដកហូតបានរួមមាន ៖ ១- ទូរសព្ទ័ដៃចំនួន៥៩គ្រឿង ម៉ាកអាយហ្វូ ន៤៨គ្រឿង និងម៉ាកផ្សេងៗ១១គ្រឿង។ ២- កុំព្យូទ័រយួរដៃ១គ្រឿងម៉ាកLenovo ពណ៌ខ្មៅ។ ៣- ម៉ូតូ១គ្រឿងម៉ាកBeatពណ៌ខៀវ+ស ជាមធ្យោបាយធ្វើសកម្មភាព។ បច្ចុប្បន្នជនសង្ស័យមានអត្ដសញ្ញាណខាងលើកម្លាំងជំនាញបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាងសំណុំរឿងអនុវត្តបន្តតាមនីតិវិធី៕


ថ្ងៃសៅរ៍, 25 ខែកញ្ញា 2021 10:07  Sun Flower