BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

នគរបាលស្រុកត្រាំកក់បង្ក្រាបឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឆក់ទូរស័ព្ទ

ថ្ងៃសៅរ៍, 25 ខែកញ្ញា 2021 09:42  Sun Flower

តាកែវ ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកត្រាំកក់ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទស្ត្រីម្នាក់ខណៈកំពុងជិះម៉ូតូត្រឡប់មកពីធ្វើការងារ ។ ករណីនេះកើតឡើងនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៦និង៥០នាទី លើផ្លូវលេខ១៣២ ចំណុចភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ។

photo_2021-09-25_09-21-06

ជនរងគ្រោះ ឈ្មោះឈឿន សិលា ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជើង។ ជនសង្ស័យមានឈ្មោះ សាន្ត កុសល ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិសំរោង ឃុំត្រពាំងធំខាងត្បូង និងឈ្មោះ សៀង ខេ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំងថ្ម ឃុំសំរោង។
វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូធុនសេ១២៥ស៊េរីឆ្នាំ២០១២ គ្មានស្លាកលេខ០១គ្រឿង កាំបិតប៉័ងតោ០១, ទូរស័ព្ទម៉ាកអូប៉ូ០១គ្រឿង(ជារបស់ជនរងគ្រោះប្រគល់ជូនម្ចាស់វិញ )។

photo_2021-09-25_09-21-05

បច្ចុប្បន្នកម្លាំងនគរបាលអធិការដ្ឋាននគរបាល ស្រុកត្រាំកក់បានកសាងសំណុំរឿងបញ្ជូនអនុវត្តបន្តតាមនីតិវិធី ៕


ថ្ងៃសៅរ៍, 25 ខែកញ្ញា 2021 09:42  Sun Flower