អតីតមេប៉ូលីសតាលីបង់ដែលធ្លាប់មានកេរ្ត៍ឈ្មោះអាស្រូវ បាននិយាយថាទណ្ឌកម្មដែលសាហាវឃោឃៅបំផុតដូចជាការប្រហារជីវិត, កាត់អវៈយវៈ នឹងបន្តធ្វើនៅអាហ្វហ្គានីស្ថាន។
Mullah Nooruddin Turabi ដែលបច្ចុប្បន្នជាប្រធានពន្ធនាគារ បាននិយាប្រាប់សារព័ត៌មាន AP ថាការកាត់អវៈយវៈជារឿងសំខាន់ណាស់សំរាប់សន្តិសុខ។ គាត់បាននិយាយថាទណ្ឌកម្មទាំងនេះមិនបានធ្វើជាសាធារណៈទេ កាលពីទសវត្យរ៍ទី៩០ក្នុងរបបតាលីបង់ជំនាន់មុន។
ប៉ុន្តែគាត់បានច្រានចោលនូវកំហឹងពីការប្រហារជីវិតជាសាធារណៈកាលពីអតីតកាល “គ្មានអ្នកណាម្នាក់ប្រាប់យើងថា ច្បាប់បានកំណត់ឲ្យយើងធ្វើដូចម្តេចទេ ?។ ចាប់តាំងពីចូលកាន់អំណាចនៅថ្ងៃទី១៥ខែសីហា ពួកតាលីបង់បានសន្យាថាទម្រង់នៃការគ្រប់គ្រងអំណាចនឹងមានភាពធូររលុងជាងកាលពីពួកគេនៅក្នុងអំណាចលើកមុន ប៉ន្តែមានរបាយការណ៍ជាច្រើនពីការរំលោភសិទ្ធមនុស្សបានប្រព្រឹត្តទៅទូទាំងប្រទេស។
កាលពីថ្ងៃព្រហសត្ប៍ អង្គការឃ្លាំមើលសិទ្ធមនុស្សបានព្រមានថាពួកតាលីបាននៅក្រុង Herat បានស្វែងរកស្រ្តីដែលមានឋានៈខ្ពង់ខ្ពស់ , បានបដិសេធនូវចលនាសេរីភាពរបស់ស្ត្រីនៅខាងក្រៅគេហដ្ឋាន ព្រមទាំងបានកំណត់នូវកាតព្វកិច្ចក្នុងការស្លៀកពាក់របស់ស្ត្រី។ នៅក្នុងខែសីហាដដែលនោះ អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា ក្រុមអ្នកប្រយុទ្ធតាលីបង់ បានស្ថិតនៅពីក្រោយនៃការសម្លាប់យ៉ាងរង្គាលសមាជិកចំនួន៩នាក់នៃក្រុមជនជាតិភាគតិច Hazara ។
អគ្គលេខាធិការនៃអង្គការលើកលែងទោសអន្តរជាតិ Agnes Callamard បាននិយាយថា ភាពរញ៉េរញ៉ៃនៃការកាប់សម្លាប់ទាំងអស់នេះបានក្រើនរំលឹកយើងឲ្យចងចាំនូវកំណត់ត្រានៃពួកតាលីបង់ពីអតីតនិងជាការចង្អុលបង្ហាញយើងថានេះគឺជាអ្វីដែលពួកគេនឹងនាំមកដើម្បីគ្រប់គ្រង។
តែទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមនេះកំពុងតែរៀបចំឲ្យមានតុល្យភាពទៅនឹងសេចក្តីត្រូវការនិងការចង់បានរបស់សហគមន៍អន្តរជាតិដើម្បីថែររក្សារអំណាចរបស់ពួកគេ។