បន្ទាយមានជ័យ៖ ដើម្បីទប់ស្កាត់ជម្ងឺកូវីដ-១៩ ឆ្លងរាតត្បាត ចូលក្នុងសហគមន៍នោះ កម្លាំងនរបាលប៉ុស្តិ៍ការពារព្រំដែនសិលាខ្មែរ នៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានសហការជាមួយកម្លាំងយោធា ឃាត់ខ្លួនជនជាតិម៉ាឡេស៊ី០១នាក់និងជនជាតិខ្មែរ០៣នាក់ នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខប៉ុស្តិ៍ការពារព្រំដែនសិលាខ្មែរ ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
នគរបាលការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងថា៖ជនជាតិម៉ាឡេស៊ី០១នាក់ដែលត្រូវបានឃាត់ខ្លួន ឈ្មោះ Toh HongGuan ភេទប្រុស អាយុ៣៦ឆ្នាំ និងអ្នកពាក់ព័ន្ធជនជាតិខ្មែរ០៣នាក់មាន១-ឈ្មោះ ថៃ ធី ភេទប្រុស អាយុ២១ឆ្នាំ ,២-ឈ្មោះ គីម ឡាងស៊ីឡុង ភេទប្រុស អាយុ១៩ឆ្នាំ , ៣-ឈ្មោះ ឈី សេងគង់ ភេទប្រុសអាយុ៤៤ឆ្នាំ ។អ្នកទាំង០៤នាក់នេះ បានលួចឆ្លងដែនមកពីប្រទេសថៃ ចូលមកកម្ពុជាត្រូវបានឃាត់ខ្លួនត្រង់ចំណុចមុខប៉ុស្តិ៍
និងពលករខ្មែប្រុស,ស្រីសរុប១៤នាក់លួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃត្រូវកម្លាំងទាហានប្រាណទី១២ប្រចាំស្រុកអារញ្ញ នៅបរិវេណភូមិប៉ារ៉ៃថ្មី ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ វេលាម៉ោង១និង១៣នាទីរសៀល ថ្ងៃទី២៣កញ្ញាឆ្នាំ២០២១។
ប្រភពដដែលបានបញ្ជាក់ថា៖ទាំងជនជាតិម៉ាឡេស៊ីនិងជនជាតិខ្មែរ បញ្ជូនទៅបញ្ជាការដ្ឋាននគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ ដើម្បីធ្ចើការសួរនាំ និងរៀបចំអនុវត្តតាមនិតិវិធី។
នៅវេលាម៉ោង១និង១៣នាទីរសៀល ថ្ងៃទី២៣កញ្ញាឆ្នាំ២០២១ពលករខ្មែប្រុស,ស្រីសរុប១៤នាក់លួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃត្រូវកម្លាំងទាហានប្រាណទី១២ប្រចាំស្រុកអារញ្ញ ដើរល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ បានប្រទះឃើញហើយធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់នៅបរិវេណភូមិប៉ារ៉ៃថ្មី ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ និងបាននាំទៅសួរនាំ ។
សេចក្ដីរាយការណ៍ថាពីសមត្ថកិច្ចថៃឲ្យដឹងថា៖ ពលរដ្ឋខ្មែរប្រុស ស្រី ទាំង១៤នាក់ ក្នុងនោះមានក្មេងប្រុស៤នាក់ ឃាត់ខ្លួនបាននៅបរិវេណភូមិប៉ារ៉ៃថ្មី ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ។ ពួកគេលួចចូលមកប្រទេសថៃ ដើម្បីទៅរកការងារធ្វើនៅខេត្តឆះឆឺងសៅ និងខេត្តសមុទ្រប្រាកាន ។ បច្ចុប្បន្នសមត្ថកិច្ចថៃឃាត់ខ្លួនដើម្បីអនុវត្តតាមវិធានរបស់សុខាភិបាល និងរៀបចំតាមនិតិវិធី ។