គឹម យូជុង បានឆ្លើយតបទៅនឹងសេចក្តីអំពាវនាវដែលធ្វើឡើងសារជាថ្មីជាពីកូរ៉េខាងត្បូងដើម្បីប្រកាសជាផ្លូវការពីការបញ្ចប់សង្រ្គាមនៅឧបទ្វីបកូរ៉េ។ ទំនាស់ដែលបានបំបែកឧបទ្វីបនេះជា២ បានបញ្ចប់ទៅក្នុងឆ្នាំ១៩៥៣ ជាមួយនឹងបទឈប់បាញ់គ្នា១ដែលមិនមែនជាអនុសញ្ញនៃសន្តិភាព។ ជាបច្ចេកទេស ប្រទេសទាំង២បានកពុងតែស្ថិតនៅក្នងសង្រ្គាមនៅឡើយចាប់តាំពីពេលនោះមក ហើយពេលខ្លះទំនាក់ទំនងក៏បានធ្លាក់ចុៈទៅក្នុងភាពតានតឹង។
នៅក្នុងសប្តាហ៍នេះ លោកប្រធានាធិបតី កូរ៉េខាងត្បូង Moon Jae -in បានធ្វើការអំពាវនាវចំពោះកូរ៉េទាំង២និងសម្ព័ន្ធមិត្តរបស់ពួកគេ អាមេរិកដែលគាំទ្រកូរ៉េខាងត្បូងនិងចិនដែលគាំទ្រកូរ៉េខាងជើង ដើម្បីប្រកាសនូវការបញ្ចប់ជាផ្លូវការនៃទំនាស់ហើយនាំមកនូវសន្តិភាពចំពោះឧបទ្វីបមួយនេះ។ គំនិតនេះពីដំបូងត្រូវបានច្រានចោលដោយរដ្ឋមន្ត្រីជាន់ខ្ពស់នៃកូរ៉េខាងជើង ដោយនិយាយថាមិនទាន់ដល់ពេល។ ប៉ុន្តែសេចក្តីថ្លែងការណ៍មួយដែលគេមិនបានរំពឹងដល់ បានចេញមកកាលពីថ្ងៃសុក្រតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោកស្រី គឹម បាននិយាយថាវាជាគំនិតគួរឲ្យកោតសរសើរ។
ទោះជាយ៉ាងណាក៏ដោយ នាងបានបន្ថែមថា កូរ៉េខាងជើងនឹងមានចេតនាដើម្បីពិភាក្សារគ្នាអំពីសំណើរនេះ លុះត្រាណាតែកូរ៉េខាងត្បូងបញ្ឍប់នូវអ្វីដែលនាងហៅថា នយោបាយអរីយភាពចំពោះកូរ៉េខាងជើង។ “អ្វីដែលយើងត្រូវការឲ្យទម្លាក់ចោល គឺចរិតទំនាក់ទំនងបាតដៃខ្នងដៃ ការវិនិច្ឆ័យជាមុនដែលគ្មានភាពប្រាកដនិយម និងទំលាប់អាក្រក់គ្មានសច្ចភាព “ នាងថ្លែងក្នងសេចក្តីថ្លែងការណ៍។
ការរំពឹងគិតថានឹងបញ្ចប់សង្រ្គាមដែលមានរយៈពេលជាង៧០ឆ្នាំនៅក្នុងឧបទ្វីបកូរ៉េ វាជាក្តីស្រម័យរបស់រដ្ឋការកូរ៉េខាងត្បូងអស់រយៈពេលជិត៥ឆ្នាំហើយ ប៉ុន្តែលោកប្រធានាធិបតី Moon ប្រហែលជានឹងអស់ពេលហើយ អ្នកបន្តវេនពីលោកនឹងត្រូវជ្រើសរើសនៅខែមិនា ឆ្នាំក្រោយ។
តើអ្នកណាទៅដឹងបានថាអ្នកណា? ពេលណា? ៕