BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមហ៊ុនទ្រីភាព គ្រោងបោះទុន១៣០លានដុល្លារអភិវឌ្ឍន៍តំបន់ទេសចរណ៍កោះទន្សាយក្រោយទទួលសិទ្ធិវិនិយោគ ៥០ឆ្នាំ

ថ្ងៃសុក្រ, 24 ខែកញ្ញា 2021 10:33  Nimoul Soth

កែប៖ ក្រុមហ៊ុន ទ្រីភាពគ្រោងបោះទុនប្រមាណ ១៣០លានដុល្លារ វិនិយោគលើការអភិវឌ្ឍតំបន់រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិនៅលើកោះទន្សាយ ក្រោយពីក្រុមហ៊ុននេះទទួលបានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាលលើផ្ទៃដីទំជាង១៤៤ហិកតារយៈពេល៥០ឆ្នាំ។លោកឡាយ ថារដ្ឋតំណាងក្រុមហ៊ុនទ្រីភាពកោះទន្សាយ រីសត ឯ.ក ដែលត្រូវបានសារព័ត៌មានក្នុងស្រុកស្រង់សម្តីថា ក្រុមហ៊ុនមានបំណងអភិវឌ្ឍន៍កោះទន្សាយ ឲ្យក្លាយទៅជាទីក្រុងរណបថ្មី ដែលទាក់ទាញវិស័យទេសចរណ៍ មកទស្សនាខេត្តកែប ឲ្យកាន់តែច្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

283(283)

លោកបញ្ជាក់ថា ការវិនិយោគលើកោះទន្សាយនេះយើងអភិវឌ្ឍន៍ទៅតាមការកំណត់របស់រាជរដ្ឋាភិបាល ហើយយើងអនុវត្តន៍នូវគោលការណ៍ រក្សានូវគម្របព្រៃឈើឲ្យបានលើសពី ៦០% និង គ្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយ៥, បឹងហ្គាឡូ, ភូមិរមណីយដ្ឋានទេសចរណ៍ និងទីកន្លែងសម្រាប់លេងកីឡាតាមមាត់ឆ្នេរ ជាដើម។ ក្រៅតែពីគម្រោងវិនិយោគនៅលើកោះទន្សាយនេះក្រុមហ៊ុនក៏កំពុងរៀបចំគម្រោងសាងសង់សណ្ឋាគារថ្នាក់ផ្កាយ ៥នៅក្រុងកែប ដែលមានឈ្មោះថា ទ្រីផាលេស អូតែលផងដែរ។

282(282)

កាលពីឆ្នាំ ២០០៩ រាជរដ្ឋាភិបាលបានប្រគល់សិទ្ធិទៅឲ្យក្រុមហ៊ុនវិនិយោគចំនួនពីរនៅលើកោះទន្សាយ ក្រោយមកនៅឆ្នាំ ២០១៨ ត្រូវបានរាជរដ្ឋាភិបាលក៏សម្រេចដកសិទ្ធិវិនិយោគមកវិញ ក្រោមហេតុផលថាក្រុមហ៊ុនទាំងពីរនេះមិនគោរពតាមលក្ខខណ្ឌ និងគ្មានសកម្មភាពអភិវឌ្ឍន៍ដោយគល់ទៅឲ្យក្រុមហ៊ុនទ្រីភាពកោះទន្សាយរីស៊តធ្វើការអភិវឌ្ឍបន្តវិញ។បច្ចប្បន្នក្រុមហ៊ុន ទ្រីភាព និងរដ្ឋបាលខេត្តកែប កំពុងធ្វើការដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគនេះ តាមគោលនយោបាយសមស្របជូនពួកគាត់ និងឈានដល់ដំណាក់កាលនៃការចុះផ្ទៀងផ្ទាត់ទំហំដីជាក់ស្តែង ដើម្បីផ្តល់លទ្ធភាពឲ្យក្រុមហ៊ុន អាចយកទីតាំងនោះទៅសិក្សាដើម្បីបង្កើតជាប្លង់មេមួយលំអិតសម្រាប់ធ្វើការបន្ត៕

284(284)

អត្ថបទ៖ ថូ សិរីវឌ្ឍន៍

 


ថ្ងៃសុក្រ, 24 ខែកញ្ញា 2021 10:33  Nimoul Soth