BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មីយ៉ាន់ម៉ាប្រឈមទៅនឹងការប្រកាសអាសន្ននៃសង្គ្រាមស៊ីវិល

ថ្ងៃសុក្រ, 24 ខែកញ្ញា 2021 09:56  Nimoul Soth

ប្រធានអង្គការសហប្រជាជាតិទទួលបន្ទុកការងារសិទ្ធមនុស្ស បានព្រមានកាលពីថ្ងៃព្រហសត្ប៍ថាប្រទេសមីយ៉ាន់ម៉ាកំពុងតែប្រឈមទៅនឹងភាពអាសន្ននៃការកើនឡើងសង្រ្គាមស៊ីវិលដែលជាការបះបោរប្រឆាំងទៅនឹងពួកយោធារដ្ឋប្រហារ។លោកMichelle Bacheletបានប្រាប់ក្រុមប្រឹក្សាសិទ្ធមនុស្សនៃអ.ស.បថា ពេលវេលាបានអស់ហើយសំរាប់ប្រទេសដទៃក្នុងការប្រឹងប្រែងធ្វើឲ្យមានប្រជាធិបតេយ្យឡើងវិញនិងការពារទំនាស់កុំឲ្យរីករាលដាល។មីយ៉ាន់ម៉ាបានកំពុងតែនៅក្នុងភាពរំជើបរំជួលចាប់តាំងពីរដ្ឋាភិបាលអ្នកស្រី អូងសាន ស៊ូជី បានត្រូវបណ្តេញចេញដោយពួកយោធាធ្វើរដ្ឋប្រហារកាលពីខែកុម្ភះដែលបណ្តាលឲ្យមានការងើបបះបោរទូទាំងប្រទេសហើយពួកយោធាបានព្យាយាមកំទេច។ការវាយប្រហារទៅលើកងយោធាបានចាប់ផ្តើមកើនឡើងចាប់តាំងពីក្រុមសមាជិកសភាដែលបណ្តញចេញដោយក្រុមឧត្តមសេនីយ៍យោធា បានធ្វើការអំពាវនាវបង្កើតឲ្យមាននូវអ្វីដែលគេហៅថា “សង្រ្គាមការពារពលរដ្ឋ” កាលពីដើមខែនេះ ។Bachelet បាននិយាយថា “ស្ថានភាពសិទ្ធមនុស្សកាន់តែអាក្រក់អាក្រីឡើងជាដាប់ ខណៈដែលឥទ្ធិពលនៃរដ្ឋប្រហារ បានបំផ្លាញនូវជីវភាពរស់នៅនិងក្តីសង្ឃឹមរបស់មនុស្សទូទាំងប្រទេស។ “ទំនាស់ ភាពក្រីក្រ ព្រមទាំងឥទ្ធិពលនៃជម្ងឺឆ្លងបានកើនឡើងយ៉ាងស្រួចស្រាវចំណែកឯប្រទេសកំពុងតែវិលវល់ទៅនឹងការបង្រ្កាបមិនឲ្យងើបមុខរួចនិងការដួលរលំនៃសេដ្ឋកិច្ច។ ការបង្រ្កាបដែលកើតមានកាន់តែខ្លាំងហើយប៉ះពាល់ដល់សិទ្ធជាមូលដ្ឋានធ្វើឲ្យចលនាតស៊ូកាន់តែរីកធំឡើង។Bachelet បានជំរុញឲ្យប្រទេសទាំងឡាយគាំទ្រនូវដំណើរការនយោបាយដែលពាក់ព័ន្ធទៅគ្រប់ភាគី ដោយបាននិយាយថា ក្រុមប្រទេសអាស៊ាននិងមហាអំណាចដែលមានឥទ្ធិពលគួរតែប្រើប្រាស់នូវការលើកទឹកចិត្តឬក៏ធ្វើឲ្យនឿយណាយ ដើម្បីបង្វែទឹកចិត្តពួកយោធាធ្វើរដ្ឋប្រហារឲ្យបញ្ឍប់អំពើហឹង្សារ។

281(281)


 


ថ្ងៃសុក្រ, 24 ខែកញ្ញា 2021 09:56  Nimoul Soth