BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាហារទាំង៦មុខ ដែលអ្នកធ្វើអោយឆាប់ចូលគេង

ថ្ងៃសុក្រ, 24 ខែកញ្ញា 2021 09:38  Purple Fullmoon

តើលោកអ្នកធ្លាប់មានអារម្មណ៍ថា នៅពេលកំពុងរៀបចូលគេង តែបែរជាមានអារម្មណ៍ថា ឃ្លានដែរឬទេ? ចំពោះ admin តែងតែមានអារម្មណ៍នេះជាច្រើនដងនៅពេលជិតចូលគេង ហើយបន្ទាប់ពីរកអ្វីញ៉ាំបានហើយ បែបជាគេងមិនលក់ទៅវិញ។ ដូច្នេះ តើគួរញ៉ាំអ្វីនៅពេលយប់ស្ងាត់បែរនេះ ហើយអាចធ្វើឲ្យយើងគេងលក់បានស្រួល? តោះមកមើលថា តើមានអ្វីខ្លះ៖

១. មាន់តួកគី

មាន់ទួរគី គឺភាគច្រើនគេនិយមញ៉ាំនៅប៉ែកខាងអឺរ៉ុប ជាពិសេសនៅពេលបុណ្យ Thanksgiving និង Christmas។ បើលោកអ្នកចង់សាកល្បង លោកអ្នកអាចរកទិញបានតាមហាងទំនើបផ្សេងៗ ដោយការកម្មង់មុន។ តួកគីមិនត្រឹមតែមានរសជាតិឆ្ងាញ់នេះទេ វាថែមទាំងមានអាស៊ីតអាមីណូម្យ៉ាងហៅថា ទ្រីប៉ូតូផាននិង​សម្បូរទៅដោយប្រូតេអ៊ីនធម្មជាតិដែលជួយអោយយើងឆាប់ងងុយគេងជាងមុន ប៉ុន្តែអ្នកទាំងគ្នាគួរតែញ៉ាំចំនួនណាមួយដែលសមស្រប កុំអោយច្រើនពេក ព្រោះថាញ៉ាំពេលយប់ច្រើនពេកធ្វើយើងឡើងគីឡូបាន។

២. អាល់ម៉ុន

អាល់ម៉ុនគឺជាគ្រាប់ផ្លែឈើធញ្ញជាតិដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើន យើងអាចធ្វើការញ៉ាំវាឆៅ ឬឆ្អិនក៏បាន។​ អ្នកក៏អាចញ៉ាំវាជាមួយផ្លែឈើផ្សេងៗដើម្បីបង្កើនរសជាតិ ឬជាប្រភេទទឹកដោះគោអាល់ម៉ុនក៏បានអោយតែជាចំណង់ចំណូលចិត្តរបស់យើង។ អាល់ម៉ុន វាជាប្រភពដ៏ល្អនៃសារជាតិមេឡាតូនីន ជាតិសរសៃ និងខ្លាញ់ល្អ ដែលជាអរម៉ូនជួយដល់ការគេងលក់អោយបានស្ក​ប់ស្គល់ និងជួយដល់ការបន្ធូរសាច់ដុំរបស់យើងថែមទៀតផងដែរ។

៣. ផ្លែឆឺរី និងគីវី

ដោយសារផ្លែឈើទាំងពីរនេះសម្បូរជាតិសរសៃ និងជាប្រភពដ៏សំខាន់នៃទ្រីប៉ូតូផាន សេរ៉ូតូនីន និងមេឡាតូនីន ដែលជួយដល់ការគេងលក់របស់យើងអោយបានស្រួល មិនតែប៉ុណ្ណោះវាក៏មានផ្ទុក​​វីតាមីនC ដែលកាត់បន្ថយហានិភ័យនៃជំងឺរលាករ៉ាំរ៉ៃជាច្រើនដូចជា ជំងឺរលាកសន្លាក់ ជំងឺសរសៃស្ទះសសៃឈាម មហារីក និងទឹកនោមផ្អែមជាដើម។ 

៤. តែ Chamomile

តែ Chamomile មានសារធាតុប្រឆាំងអុកស៊ីតកម្មដ៏សំបូរបែប ហៅថាសារជាតិ flavonoids ដែលជួយកាត់បន្ថយការរលាករ៉ាំរ៉ៃដែលជាមូលហេតុចម្បងនៃជំងឺបេះដូង និងមហារីក។ ការទទួលទានតែ Chamomile អាចបង្កើនប្រព័ន្ធភាពស៊ាំក៏ដូចជាផ្តល់នូវស្បែកដែលមានសុខភាពល្អ។ តាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញថាតែប្រភេទនេះក៏អាចជួយដល់កាត់បន្ថយជំងឺបាក់ទឹកចិត្តផងដែរ ដោយសារវាជួយកាត់បន្ថយការថប់អារម្មណ៍ ការគិតច្រើន និងធ្វើអោយយើងឆាប់គេងលក់។

៥. Walnut 

Walnut ជាប្រភពដ៏ល្អនៃខ្លាញ់ល្អដែលមានដូចជា អូមេហ្គា៣ និងអាស៊ីតលីអូនីក ព្រមទាំងជាតិសរសៃ និងប្រូតេអ៊ីនដែលជួយកាត់បន្ថយហានិភ័យនៃជំងឺស្ទះសរសៃឈាមបេះដូងដោយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលដែលលើសបាន។ ការទទួលទាន Walnut ក៏អាចជំនួយដល់ប្រព័ន្ឋខួរក្បាលផងដែរ។

៦. ទឹកដោះគោយ៉ាអួ

វាជួយឱ្យអ្នកគេងលក់ស្រួល និងប្រយុទ្ធប្រឆាំងនឹងការឃ្លាន ដោយសារតែយ៉ាអួសម្បូរទៅដោយកាល់ស្យូម ធ្វើអោយឆ្អែតបានយូរនិងឆាប់ងងុយគេង។ មិនតែប៉ុណ្ណោះវាជួយរក្សាឆ្អឹង ធ្មេញ និងសាច់ដុំរបស់អ្នកឱ្យរឹងមាំផងដែរ។ បន្ថែមពីនេះទៀត ការទទួលទានយ៉ាអួនៅពេលយប់ អាចជួយឲ្យលោកអ្នកមានអារម្មណ៍ឆ្អែតដល់ពេលព្រឹកបន្ទាប់ទៀតផង៕

តើលោកអ្នកគិតម៉េចដែរចំពោះអាហារទាំង៦មុខនេះ? សម្រាប់ Admin ចូលចិត្តផ្លែឆឺរី និងទឹកដោះគោយ៉ាអួ >,,<

កែសំរួលអត្ថបទ និងរៀបរៀងវីដេអូដោយ BeeTube News Team


ថ្ងៃសុក្រ, 24 ខែកញ្ញា 2021 09:38  Purple Fullmoon