BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ម៉ាឡេស៊ីនឹងបន្តចរចារជាមួយសឹង្ហបុរីពីការបើកព្រំដែនឡើងវិញ

ថ្ងៃសុក្រ, 24 ខែកញ្ញា 2021 08:52  Nimoul Soth

កូឡាឡាំពួរ -

រដ្ឋមន្រ្តីក្រសួងការបទសDatuk Saifuddin Abdullah បានិយាយថារដ្ឋាភិបាលនឹងបន្តការចរចារជាមួយសឹង្ហបុរីក្នុងការបើកព្រំដែនឡើងវិញ មួយតំណាក់កាលម្តងៗ ដែលវានឹងអាស្រ័យទៅលើលក្ខ័ណនៃសុខភាពក្នុងពេលបច្ចុប្បន្ន។លោកបាននិយាយថា រឿងនេះរួមបញ្ចូលទាំងការជជែកអំពីសំណើរសុំ ការធ្វើដំណើរឆ្លងកាត់ព្រំប្រទល់ជារៀងរាល់ថ្ងៃ ដែលគេស្គាល់ថា ជាការសម្រួលសំរាប់អ្នកធ្វើដណើរឆ្ងាយប្រចាំថ្ងៃ (DCA)។ លោកនិយាយទៀតថា បច្ចុប្បន្ននេះម៉ាឡេស៊ីនិងសឹង្ហបុរីនឹងបន្តអនុវត្តន៍បទបញ្ញត្តិសុខភាព ដែលតភ្ជាប់គ្នាសំរាប់ការធ្វើដំណើរឆ្លងព្រំដែនខណៈ ដែលជម្ងឺ កូវីដ ១៩នៃប្រទេសទាំង២មិនទាន់ថមថយនៅឡើយ។

“ ខ្ញុំយល់ថាថ្មីនេះៗ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសយើង បានទូរស័ព្ទសន្ទនាគ្នា  អំពីសំណើរសុំការបើកព្រំប្រទល់នៃប្រទេសទាំង២ ម៉ាឡេស៊ីនិងសឹង្ហបុរី  យើងសូមបួងសួងនិងសង្ឃឹមថាបញ្ហានេះនឹងត្រូវបានដោះស្រាយបានយ៉ងឆាប់រហ័សដែលអាចធ្វើទៅបាន “។នៅលើរឿងឈ្លានពានក្នុងសមុទ្ទចិនខាងត្បូង លោកបាននិយាយថា ម៉ាលេស៊ីនឹងមិនធ្វើការសម្រះសម្រួលលើរឿងរ៉ាវទាំងឡាយណា ដែលប៉ះពាល់ទៅដល់ អធិបតេយ្យ បូរណភាពដែនដីជាតិ រួមបញ្ចូលទាំងដំណោះស្រាយដ៏ស្មុគ្រស្មាញនៅសមុទ្ទចិនខាងត្បូងនិងរឿងទំនាក់ទំនងអន្តរជាតិ។លោកបានបន្ថែមទៀតថា រដ្ឋាភិបាលម៉ាឡេស៊ី ដោយមិនផ្លាស់ប្តូ នឹងធ្វើការតវ៉ាតាមរយៈកំណត់ទូត ចំពោះនាវារបស់រដ្ឋាភិបាលទាំងឡាយណាដែលចូលមករំលោភដែនទឹករបស់យើង ហើយវិធានការនឹងត្រូវចាត់ការទៅតាមផ្លូវច្បាប់។

គួររំលឹកផងដែរថា ប្រទេសក្នុងទ្វីបអាស៊ីប៉ែកអគ្នេយ៍ ដែលហៅកាត់ថា ASEAN មានសមាជិកចំនួន១០ប្រទេស ដែលនៅក្នុងនោះមាន៥ប្រទេស មានការពាក់ព័ន្ធទៅនឹងជម្លោះក្នុងសមុទ្ទចិនខាងត្បូង គឺវៀតណាម ហ្វីលីពីនម៉ាឡេស៊ី ប្រ៊ុយណេ និងឥណ្ឌូណេស៊ី ។

280(280)


 


ថ្ងៃសុក្រ, 24 ខែកញ្ញា 2021 08:52  Nimoul Soth