BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មន្ទីរធម្មការប្រកាសផ្អាកការជួបជុំនិងការថ្វាយបង្គុំជាបណ្តោះអាសន្នចាប់ពីពេលនេះតទៅនៅរាជធានីភ្នំពេញ

ថ្ងៃព្រហស្បតិ៍, 23 ខែកញ្ញា 2021 18:49  Purple Fullmoon

នារសៀលថ្ងៃទី២៣ ខែកញ្ញានេះ មន្ទីរធម្មការនិងសាសនា បានចេញសេចក្តីប្រាសព័ត៌មានបន្ទាន់មួយទាក់ទិននិងការផ្អាកការជួបជុំ និងការជួបជុំថ្វាយបង្គំជាបណ្តោះអាសន្នក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដោយរង់ចាំជូនដំណឹងជាថ្មី។

លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានប្រាអោយដឹងថាក្រសួងស្ថាប័នពាក់ព័ន្ធ កំពុងពិភាក្សាគ្នា លើករណីផ្ទុះឡើងជំងឺកូវីដ-១៩ នៅតាមទីអារាម ក្នុងអំឡុងពេលនៃការរៀបចំពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះ។

photo_2021-09-23_18-34-40

ការប្រជុំបន្ទាន់នេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានណែនាំឲ្យក្រសួងពាក់ព័ន្ធ ធ្វើការពិភាក្សាគ្នា ក្នុងការផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឬក៏បង្រួមកម្មវិធី ឲ្យមានមនុស្សចូលរួមតិចបំផុត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩  បន្ទាប់ពីមានការផ្ទុះឡើងករណីឆ្លង ជំងឺកូវីដ-១៩ នៅក្នុងវត្តចំនួន២កន្លែង នៅភូមិសាស្ត្ររាជធានីភ្នំពេញសម្រាប់ថ្ងៃកាន់បិណ្ឌទី២។

សូមជម្រាបថា វត្តចំនួន២ទីតាំង ដែលផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យកាន់បិណ្ឌនាថ្ងៃទី២នេះ មានវត្តនាគវ័ន និងវត្តចំពុះក្អែក៕

photo_2021-09-23_07-31-39

 

photo_2021-09-23_13-58-42 (1) (1) (1)

 


ថ្ងៃព្រហស្បតិ៍, 23 ខែកញ្ញា 2021 18:49  Purple Fullmoon