BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ថៃពន្យាផែនការក្នុងការបើកទីក្រុងសំរាប់អ្នកទេសចរណ៍រហូតដល់ខែវិច្ឆិកា

ថ្ងៃព្រហស្បតិ៍, 23 ខែកញ្ញា 2021 14:36  Jasmine Tea

បាងកក៖ មន្ត្រីជាន់ខ្ពស់ថៃបាននិយាយកាលពីថ្ងៃពុធទី២២ខែកញ្ញាថា ថៃបានពន្យារពេលក្នុងការបើកទីក្រុងបាងកកនិងទីក្រុងធំៗដ៏ទៃទៀត សំរាប់ការមកដល់អ្នកទេសចរបរទេសរហូតទៅដល់ខែវិច្ឆិការ ដោយសារអត្រានៃការចាក់វ៉ាក់សាំងកូវីដ១៩ នៅមានអត្រាទាបនៅឡើយ ។ នៅដើមខែនេះក្រុមមន្ត្រីដដែលបាននិយាយថាគេមានផែនការនិងស្វាគមន៍ចំពោះអ្នកទេសចរណ៍ដែលបានចាក់វ៉ាក់សាំងរួចហើយ ដោយមិនបា់ច់ចាំធ្វើចត្តាឡីស័កទៅកាន់ទីក្រុងធំៗដូចជា បាងកក ហួហ៊ិន ប៉ាថាយ៉ា និងឈៀងម៉ៃ ក្នុងខែតុលាដើម្បីធ្វើឲ្យវិស័យទេសចរណ៍ងើបឡើងវិញ។

ប្រធានអាជ្ញាធរទេសចរណ៍នៃប្រទេសថៃ (TOT) លោក Yuthasak Supasorn បាននិយាយប្រាប់កាសែត Reuters ថាទីក្រុងដែលយើងបំរុងនឹងបើកទ្វារដើម្បីនឹងទទួលភ្ញៀវទេសចរនោះអត្រានៃពលរដ្ឋមិនទាន់ទទួលនូវការចាក់វ៉ាក់សាំងបាន៧០%នៅឡើយទេនៃចំនួនប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងទាំងអស់នោះដែលជាកត្តាជំរុញឲ្យយើងត្រូវពន្យារពេលរហូតដល់ខែវិច្ឆិការ។

ដោយមានការផ្តោតអារម្មណ៍ទៅលើតែវ៉ាក់សាំង AstraZenica ការចុះបញ្ជីរចាក់វ៉ាក់សាំងនៅក្នុងប្រទេសថៃបណ្តាលឲ្យមានភាពយឺតយ៉ាវ ទោះបីជាលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់ អូចាកាលពីថ្ងៃពុធ បានជំរុញឲ្យចាក់វ៉ាក់សាំងឲ្យបានឆាប់រហ័សក៏ដោយ។ រហូតមកទល់ពេលនេះ ៤៤%នៃពលរដ្ឋនៅក្នុងទីក្រុងបាងកកបានទទួលការចាក់វ៉ាក់សាំង២ដូសដែលជាទិន្នន័យរបស់រាជរដ្ឋាភិបាលបានបង្ហាញ ។

ជាការបូកសរុប ប្រជាពលរដ្ឋថៃចំនួន២២%តែប៉ុណ្ណោះដែលបានទទួលការចាក់វ៉ាក់សាំងទូទាំងប្រទេសសំរាប់ប្រជាពលរដ្ឋទាំងអស់ប្រមាណ ៧២លាននាក់។

photo_2021-09-23_14-35-32=1


 


ថ្ងៃព្រហស្បតិ៍, 23 ខែកញ្ញា 2021 14:36  Jasmine Tea