BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តៃវ៉ាន់ដាក់ពាក្យស្នើរសុំចូលជាសមាជិកអង្គការពាណិជ្ជកម្មប៉ាស៊ីហ្វីក

ថ្ងៃព្រហស្បតិ៍, 23 ខែកញ្ញា 2021 11:18  Nimoul Soth

តៃបុិ-

តៃវ៉ានបានដាក់ពាក្យស្នើរសុំជាផ្លូវការដើម្បីចូលរួមក្នុងកិច្ចព្រមព្រៀងដៃគូរអន្តរ-ប៉ាស៊ីហ្វីកដើម្បីការអភិវឌ្ឍន៍ដ៏ទូលំទូលាយដែលហៅកាត់ថា (CPTPP) ។មន្រ្តីអង្គការព័ត៌មានកណ្តាលបាននិយាយកាលពីថ្ងៃពុធទី២២ខែកញ្ញា ១សប្តាហ៍បន្ទាប់ពីសាធារណរដ្ឋប្រជាមានិតុចិនបាននិយាយថា ខ្លួនផងដែរក៏បានដាក់ពាក្យសុំចូលក្នុងអង្គការនេះ។អង្គការព័ត៌មានកណ្តាលក៏បានដកស្រង់សម្តីលោកអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច Chen Chern Chyi 
ដែលបាននិយាយថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច អ្នកស្រី Wang Mei-Hua នឹងផ្តល់នូវការលំអិតលើរឿងនេះនៅថ្ងៃព្រហស្បត៍។

អ្នកស្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច កាលពីសប្តាហ៍មុន បានបញ្ចេញនូវការព្រួយបារម្ភអំពីសេចក្តីសម្រេចភ្លាមៗរបស់ចិនដើម្បីចូលរួមក្នុងអង្គការនេះ ព្រមទាំងបាននិយាយថាអ្នកស្រីមានសង្ឃឹមថាវានឹងមិនប៉ះពាល់ដល់ការស្នើរសុំរបស់ដែនកោះមួយនេះទេ។ តៃវ៉ាន់បានធ្វើការពិភាក្សាររឿងនេះជាផ្លូវការជាមួយនឹងសមាជិកដែលនៅក្នុងអង្គការនេះរួចជាស្រេចហើយ។ កិច្ចព្រមព្រៀងដែលមានសមាជិក១២រូបតាំងពីដំបូង ដែលគេស្គាល់ថាជា ដៃគូរអន្តរ-ប៉ាស៊ីហ្វីកដើម្បីការអភិវឌ្ឍន៍ដ៏ទូលំទូលាយ( CPTPP )ត្រូវបានគេមើលឃើញថាវាជាកំលាំងទប់ទល់ផ្នែកសេដ្ឋកិច្ចដ៏សំខាន់មួយនៃការរីកលូតលាស់នៃឥទ្ធិពលរបស់ចិន។

ប៉ុន្តែដៃគូរអន្តរ-ប៉ាស៊ីហ្វីក (TPP) ត្រូវបានគេធ្វើឲ្យមានភាពមិនប្រាកដប្រជា កាលពីដើមឆ្នាំ ២០១៧ នៅពេលដែលលោកប្រធានាធិបតី Donald Trump កាលនោះបានដកខ្លួនសហរដ្ឋអាមេរិកចេញពីអង្គការនេះ។អង្គការនេះក៏ត្រូវបានគេដាក់ឈ្មោះឲ្យសារជាថ្មីថា CPTPP ដែលមានសមាជិកបច្ចុប្បន្នចូលរួមដូចជា កាណាដា អូស្រ្តាលី ប្រ៊ុយណេ ឈីលី ជប៉ុន ម៉ាលេស៊ី មិចស៊ីកកូ  នូវែលហ្សេឡង់ ប៉េរូ សឹង្ហបុរី និងវៀតណាម។

អង់គ្លេសក៏មានចេតនាចង់រួមនៅក្នុងអង្គការនេះដែរ ហើយបានចាប់ផ្តើមចរចារគ្នាតាំងពីខែ មិថុនា ឆ្នាំនេះ។

276(276)


 


ថ្ងៃព្រហស្បតិ៍, 23 ខែកញ្ញា 2021 11:18  Nimoul Soth