អភិបាលក្រុងដ៏មានប្រជាប្រីយ៏ភាពនៃទីក្រុងម៉ានិល ប្រទេសហ្វីលីពីន បាននិយាយកាលពីថ្ងៃពុធថា លោកនឹងឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំក្រោយ នេះជាសេចក្តីប្រាថ្នាចុងក្រោយនៅក្នុងអ្វីដែលគេរំពឹងថាជាការប្រកួតប្រជែងដែលមានបេក្ខជនច្រើនកុះករដើម្បីបានទទួលជោគជ័យបន្ទាប់ពីលោក Rodrigo Duterte ។
លោកIsco Moreno ដែលជាកូនក្មេងដើររើសសំរាម មុនពេលដែលលោកក្លាយជាតារាភាពយន្តមួយរូប បន្ទាប់មកបានឈានចូលទៅប្រឡូកក្នុងឆាកនយោបាយ។ លោកបានប្រាប់សារព័ត៌មាន AP ថាលោកនឹងប្រយុទ្ធប្រឆាំងជាមួយនឹងការផ្ទុះឡើងនៃមេរោគ កូវីដ១៩ បំបាត់នូវភាពក្រីក្រ ព្រមទាំងជំរុញឲ្យមានលទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ បើសិនជាលោកបានទទួលជ័យជំនះនៅក្នុងការបោះឆ្នោតខែឧសភា២០២២។
ស្ថិតនៅក្នុងវ័យ៤៦ឆ្នាំ អភិបាលក្រុងរូបនេះបានរំពឹងថាលោកនឹងដាក់ខ្លួនទៅតាមខ្សែរជិវិតនយោបាយដែលឈានឡើងក្នុងតំណាក់កាលនិមួយៗ ជាតារាភាពយន្តដែលមើលទៅហាក់ដូចជាទទួលបាននូវការកោតសសើរ ពីសំណាក់មហាជន និងជាអភិបាលក្រុងដែលបានរៀបចំសណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងទីក្រុង ផ្លូវថ្នល់ និងទីផ្សារសាធារណៈគួរឲ្យជឿទុកចិត្ត ដូច្នេះ Moreno នឹងត្រូវឈានឡើងមួយកំរិតទៀត ដើម្បីទៅប្រឈមជាមួយអ្នកនយោបាយជាតិនិងតារាល្បីៗដ៏គួរឲ្យស្ញប់ស្ញែងជាបន្តទៀត។
ព្រឹទ្ធសភា២រូបក៏បានប្រកាសពីគោលបំណងរបស់គេក្នុងការឈ្មោះជាប្រធានាធិបតី គឺស្តេចប្រដាល់ Manny Pacquiao និង Panfilo Lacson ដែលជាអតីតមេប៉ូលីសជាតិ។ យ៉ាងហោចណាស់ក៏មានអ្នកនយោបាយចំនូន៧រូបទៀត បាននិយាយថាពូកគេកំពុងតែធ្វើការពិចារណារក្នុងការឈរឈ្មោៈជាប្រធានាធិបតី ឬក៏តំណែងតូចទាបជាងនេះ ដែលមានដូចជាលោក អនុប្រធានាធិបតី Leni Robredo ដែលដឹកនាំក្រុមប្រឆាំង
កូនស្រីរបស់លោកប្រធានាធិបតី Duterte ដែលបច្ចុប្បន្នជាអភិបាលក្រុងនៃក្រុងកំណើតរបស់ខ្លួនភាគខាងត្បូង ហើយនឹងកូនប្រុសរបស់សពអតីតប្រធានាធិបតី Ferdinand Marcos ។
លោកប្រធានាធិបតី Rodrogo Duterte ក៏បានប្រកាសពីបំណងរបស់លោកដើម្បីឈរឈ្មោះជាអនុប្រធានាធិបតីនៅឆ្នាំក្រោយនេះដែរ ដោយសារច្បាប់រដ្ឋធម្មនុញ្ញហ្វីលីពីន អនុញ្ញាតិឲ្យបេក្ខជនម្នាក់ៗជាប់បានតែមួយអាណត្តិទេ។