នារសៀលថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញបន្តដាក់វិធានការរដ្ឋបាលដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃជំងឺកូវីដ-១៩
សេចក្ដីសម្រេចរបស់សាលារាជធានីភ្នំពេញបានប្រកាសស្ដីពីការបន្តដាក់ចេញ នូវវិធានការរដ្ឋបាលដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩និងការ ជួបជុំឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញសម្រាប់រយៈពេល ១៤ ថ្ងៃគិតចាប់ពីថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២១រហូតដល់ថ្ងៃទី០៧ខែតុលាឆ្នាំ២០២១ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៕