BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ផែនការតបណ្តាញទឹកស្អាតទៅព្រលានយន្តហោះសៀមរាបថ្មីនឹងចំណាយប្រមាណ ១៣លានដុល្លារ

ថ្ងៃពុធ, 22 ខែកញ្ញា 2021 16:47  Jasmine Tea

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្ត បានអះអាងថាគម្រោងតបណ្តាញទឹកស្អាតទៅកាន់គ្រោងវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី (AIAI) នឹងអាចចំណាយប្រមាណ ១២ទៅ ១៣លានដុល្លារ។

ការអះអាងរបស់លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត នៅក្នុងជំនួបជាមួយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុកអាកាសចរណ៍ស៊ីវិលនិងតំណាងក្រុមហ៊ុនវិនិយោគ AIAI នៅទីស្តីការក្រសួង និងតាមប្រព័ន្ធអនឡាញកាលពីម្សិលមិញ។

លោកសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានមានប្រសាសន៍ថាលទ្ធភាពល្អតែមួយគត់គឺក្រុមហ៊ុនត្រូវវិនិយោគលើការតបណ្តាញចែកចាយទឹករបស់រដ្ឋាករទឹកស្វយ័តខេត្តសៀមរាបពីព្រំប្រទល់នៃទីក្រុងសៀមរាបទៅដល់ព្រលានថ្មីប្រមាណជិត ២៥គីឡូម៉ែត្រ ដោយប្រើបំពង់ទុយោពីដើមទីទំហំ ៦០០ម.ម រួមជាមួយការសាងសង់អាងស្តុកនិងស្ថានីយ៍ចែកចាយបន្តដើម្បីឲ្យការងារនេះដើរទាន់នឹងការដ្ឋានសាងសង់។

photo_2021-09-22_16-36-19 (2)=1

 

photo_2021-09-22_16-36-19=1

 

photo_2021-09-22_16-36-20=1

 

photo_2021-09-22_16-36-21=1

លោកបញ្ជាក់ថា ការចំណាយនេះគឺយើងគិតការផ្គត់ផ្គង់ក្នុងមួយថ្ងៃ ៥ពាន់ម៉ែតគូប ទៅ១ម៉ឺនម៉ែត្រគូប លើសពីគម្រោងរបស់ក្រុមហ៊ុនសុំតែ ២ពាន់ម៉ែតគូប ដោយសារគម្រោងវិនយោគព្រលានយន្តហោះនេះមានទំហំធំដោយរួមបញ្ចូលទាំងមូលដ្ឋានអាជីវកម្មរោងចក្រសហគ្រាស និងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗទៀត។ 

កាលពីឆ្នាំ ២០១៦ រវាងរាជរដ្ឋាភិបាលកម្ពុជានិងភាគីចិនមកពីខេត្ត យូណាន ស្តីពីការវិនិយោគអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបថ្មីរួចមកដំណើរការសាងសង់មកដល់បច្ចុប្បន្នបានចំនួន ៤៥%ហើយ នឹងគ្រោងសម្រេចរួចរាល់នៅចុងឆ្នាំ ២០២២ ខាងមុខនេះ។ 

ទោះជាយ៉ាងណាគម្រោងនេះកំពុងជួបបញ្ហាប្រឈមផ្នែកផ្គត់ផ្គង់ទឹកស្អាតដោយសារអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីត្រូវបានប្តូរទីតាំងនៅក្នុងស្រុកសូត្រនិគមមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីក្រុងសៀមរាបនិង ៤០គីឡូម៉ែត្រ ពីព្រលានចាស់ដែលព្រលានថ្មីនេះមានផ្ទៃដីសរុបប្រមាណ ៧០០ហិកតា វិនិយោគជាលក្ខណៈ BOT រយៈពេល ៥៥ឆ្នាំ។

សូមជម្រាបថា ព្រលានយន្តហោះអន្តរជាតិថ្មីនេះទទួលបានសិទ្ធិវិនិយោគដោយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Yunnan Investment Holdings, Ltd របស់ចិនក្នុងតម្លៃទុនវិនិយោគ ៨៨០លានដុល្លារ និងត្រូវបានសាងសង់លើផ្ទៃដី ៧៥០ហិកតា នៅស្រុកសូទ្រនិគមជាយក្រុងសៀមរាប៕

អត្ថបទ៖ ថូ សិរីវឌ្ឍន៍


ថ្ងៃពុធ, 22 ខែកញ្ញា 2021 16:47  Jasmine Tea