BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជិតមួយខែនេះធនាគារជាតិដាក់ដេញថ្លៃប្រាក់ដុល្លារអាមេរិកសរុបចំនួន ២៣០លានដុល្លារ

ថ្ងៃពុធ, 22 ខែកញ្ញា 2021 14:16  Jasmine Tea

ភ្នំពេញ៖ រយៈពេលជិតមួយខែកញ្ញានេះធនាគារជាតិនៃកម្ពុជាបានធ្វើអន្តរាគមន៍នៅលើទីផ្សារប្តូរប្រាក់ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ផ្អែកតាមមូលដ្ឋាននៃការប្រែប្រួលសេដ្ឋកិច្ចដោយដាក់ដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ៦លើក ដែលមានតម្លៃសរុបចំនួន ២៣០លានដុល្លារអាមេរិក។ 

យោងតាមធនាគារជាតិនៃកម្ពុជាការដេញថ្លៃលើកទី ១មានចំនួន ២០លានដុល្លារអាមេរិកលើកទី ២ ចំនួន ២០លានដុល្លារអាមេរិក លើកទី ៣ចំនួន ៣០លានដុល្លារអាមេរិក លើកទី ៤ចំនួន ១០០លានដុល្លារអាមេរិក លើកទី ៥ចំនួន ២០លានដុល្លារអាមេរិក និងលើកទី ៦ចំនួន ៤០លានដុល្លារអាមរិក។

ទោះជាយ៉ាងណាការដាក់ដេញថ្លៃប្រាក់ដុល្លារអាមេរិកនេះគឺជាគោលនយោបាយគ្រប់គ្រងទីផ្សារប្តូរប្រាក់របស់ធនាគារជាតិនៃកម្ពុជា ដែលតែងតែធ្វើបែបនេះក្នុងគ្រាដែលតម្លៃប្រាក់រៀលធ្លាក់ចុះបើធៀបនឹងប្រាក់ដុល្លារអាមេរិកក្នុងគោលបំណងរក្សាស្ថិរភាពទីផ្សារប្តូរប្រាក់រក្សាលំនឹងកម្រិតអត្រាអតិផរណានៅក្នុងស្រុកនិងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចស្របពេលកម្ពុជាក៏ដូចជាពិភពលោកកំពុងប្រយុទ្ធប្រឆំាងនឹងជំងឺកូវីដ១៩។

photo_2021-09-22_13-42-36=1

 

photo_2021-09-22_13-42-37=1

 

photo_2021-09-22_13-42-38=1

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះពិសេសគិតចាប់តាំងពីខែសីហាមកតម្លៃប្រាក់រៀលហាក់មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ បើធៀបជាមួយនឹងប្រាក់ដុល្លារអាមេរិក។ ទោះជាយ៉ាងនេះក្តីបន្ទាប់ពីធនាគារជាតិបានធ្វើអន្តរាគមន៍តម្លៃប្រាក់រៀលចាប់ផ្តើមងើបឡើងវិញដោយថ្ងៃនេះមានតម្លៃ ៤.០៧៧រៀល ក្នុងមួយដុល្លារអាមេរិកខណៈកាលពីដើមខែនេះវាមានតម្លៃប្រមាណ ៤.០៨០រៀល ក្នុងមួយដុល្លារអាមេរិក។ នេះបើតាមធនាគារជាតិនៃកម្ពុជា។

ការធ្លាក់ចុះនៃតម្លៃប្រាក់រៀល អាចបណ្តាលមកពីការថយចុះនៃលំហូរចូលប្រាក់ដុល្លារអាមេរិកពីភ្ញៀវទេសចរណ៍អន្តរជាតិនិងវិនិយោគផ្ទាល់ពីបរទេសការថយចុះតម្រូវការប្រាក់រៀលសម្រាប់បង់ពន្ធនិងកំណើនចំណាយរបស់រាជរដ្ឋាភិបាល។ 

ជាការកត់សម្គាល់ចំណុចមួយទៀតជាទូទៅតម្លៃប្រាក់រៀលតែងធ្លាក់ថ្លៃនៅអំឡុងរដូវវស្សាបើធៀបនឹងប្រាក់ដុល្លារអាមេរិកដោយហេតុផលថាការលក់ដូរកសិផលរបស់ប្រជាកសិករពុំសូវមានសកម្មភាពផុសផុលដូចរដូវប្រមូលផលនាខែប្រាំងនោះឡើយ។

ម៉្យាងវិញទៀត ចាប់តាំងពីពិភពលោកបានធ្លាក់ចូលក្នុងវិបត្តិជំងឺកូវីដ១៩ ក្នុងរយៈពេលជាង ១ឆ្នាំមកនេះ ប្រាក់ដុល្លារអាមេរិកនៅតែរក្សាបានតម្លៃថ្លៃនិងរឹងមាំនៅលើទីផ្សារបើធៀបជាមួយរូបិយប័ណ្ណផ្សេងៗក្នុងនោះរួមបញ្ចូលទាំងរូបិយប័ណ្ណប្រាក់រៀលរបស់កម្ពុជាផងដែរ។ 

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដាក់ចេញគោលនយោបាយពង្រឹងតម្លៃរូបិយប័ណ្ណរបស់ខ្លួននៅលើទីផ្សារបន្ទាប់ពីប្រទេសមានសេដ្ឋកិច្ចធំជាងគេមួយនេះបានចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ជាប្រវត្តិសាស្ត្រប្រមាណ ៣,៣ទ្រីលានដុល្លារអាមេរិកដើម្បីសង្គ្រោះសេដ្ឋកិច្ចនិងសង្គមពីវិបត្តិជំងឺកូវីដ១៩ បើគិតរហូតមកទល់នឹងពេលនេះ។

សូមជម្រាបថា នៅឆមាសទី ១ឆ្នាំ ២០២១នេះ ធនាគារជាតិនៃកម្ពុជាបានធ្វើអន្តរាគមន៍នៅលើទីផ្សារប្តូរប្រាក់ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ផ្អែកតាមមូលដ្ឋាននៃការប្រែប្រួលសេដ្ឋកិច្ចបានលក់ប្រាក់ដុល្លារអាមេរិកសុទ្ធមានចំនួន ៤៨,៥លានដុល្លារអាមេរិកក្នុងនោះការលក់សុទ្ធពីគ្រឹះស្ថានធនាគារនិងអាជីករប្តូរប្រាក់ចំនួន ៧៥,២លានដុល្លារអាមេរិក៕

អត្ថបទ៖ ថូ សិរីវឌ្ឍន៍
 


ថ្ងៃពុធ, 22 ខែកញ្ញា 2021 14:16  Jasmine Tea