បាត់ដំបង ៖ កាលពីថ្ងៃ ទី២១ ខែកញ្ញា ឆ្នាំ ២០២១វេលាម៉ោង១៤និង៣៥នាទីកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងបានចេញបង្ក្រាបករណីរក្សាទុកជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែងត្រង់ចំណុចក្រុមទី២២ភូមិទួលតាឯកសង្កាត់ទួលតាឯក ក្រុងបាត់ដំបងខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះសេងសុខឡាភេទប្រុសអាយុ៣៤ឆ្នាំមានទីលំនៅក្រុមទី២២ភូមិទួលតាឯកសង្កាត់ ទួលតាឯកក្រុងបាត់ដំបងខេត្តបាត់ដំបង ។
វត្ថុតាងចាប់យកបានរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកICE)ចំនួន១១ថង់ទម្ងន់៥៧,៧០ក្រាម,ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(យ៉ាម៉ាWY)ចំនួន ៦២គ្រាប់ទម្ងន់២៣,៣០ ក្រាម,ជញ្ជីងអេឡិចត្រូនិចសំរាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១,ទូរស័ព្ទដៃចំនួន០១គ្រឿង,សំភារ:សំរាប់ច្រករំលែកថ្នាំញៀនលក់មួយចំនួន ។
ករណីនេះសមត្ថកិច្ចនគរបាលក្រុងបានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងដែលពាក់ព័ន្ធមកកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕