BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោកប្រធានាធិបតី ស៊ី ជីង ពីងសន្យាថានឹងបញ្ឈប់គំរោងការដែលប្រើប្រាស់ធ្យូងថ្មនៅឯបរទេស

ថ្ងៃពុធ, 22 ខែកញ្ញា 2021 11:45  Nimoul Soth

New York -CNN

នៅក្នុងសេចក្តីថ្លែងការណ៍ដ៏កម្រមួយទៅកាន់មហាសន្និបាត អ.ស.ប,លោកប្រធានាធិបតីចិន ស៊ី ជីង ពីង កាលពីថ្ងៃអង្គារ៍បានធ្វើការប្តេជ្ញារចិត្តថ្មីដ៏ធំមួយអំពីបញ្ហាបរិស្ថាន ក្នុងនាមជាអ្នកបញ្ចេញនូវហ្គាសច្រើនជាងគេក្នុងភិពលោក ដែលធ្វើឲ្យប៉ះពាល់ដល់ឧស្ម័នផ្ទាំងកញ្ចក់ដែលនាំឲ្យឡើងកំដៅខ្លាំងដល់ភពផែនដី។ ចិននឹងមិនស្ថាបនាគំរោងការធំៗនៅឯនាយសមុទ្ទដែលដើរដោយឋាមពលធ្យូងថ្មទៀតទេ លោកស៊ីបានថ្លែងនៅក្នុសុន្ទរកថាដែលបានថតទុកជាមុន ។ចិននឹងបង្កើនការគាំទ្រផ្នែកថវិការសំរាប់គំរោងការឧស្ម័នផ្ទាំងកញ្ចក់និងឋាមពលដែលមានធាតុកាបោនតិចទៅដល់ប្រទេសដែលកំពុងអភិវឌ្ឍន៍។

272(272)

អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres ដែលបានធ្វើការអំពាវនាវក្នុងពេលថ្មីៗនេះទៅកាន់មេដឹកនាំក្នុងពិភពលោក អំពីកាេប្រយុទ្ធប្រឆាំងទៅនឹងបំរែបំរួលបរិស្ថាន បានសាទរទៅនឹងសេចក្តីថ្លែងការណ៍របស់ចិននិងអាមេរិកដែលបានធ្វើឡើងព្រមគ្នាក្នុងការបង្កើននូវថវិការដើម្បីជួយទ្រទ្រង់ផ្នែកបរិស្ថានទៅដល់ប្រទេសកំពុងអវិវឌ្ឍន៍។ លោកបាននិយាយថា” ខ្ញុំបានទទួលនូវការលើកទឹកចិត្តពីសារៈសំខាន់នៃសេចក្តីថ្លែងការណ៍របស់មេដឹកនាំសេដ្ឋកិច្ចដ៏ធំជាងគេលើពិភពលោកទាំង២ ក្នុងការប្តជ្ញារចិត្តចំពោះបញ្ហាបរិស្ថាន “ ។

273(273)

“ ខ្ញុំសូមស្វាគមន៍នូវសេចក្តីប្រកាសរបស់លោកប្រធានាធិបតី Joe-Biden ដែលនិយាយថាសហរដ្ឋអាមេរិកនឹងបង្កើននូវការផ្តល់ថវិការសំរាប់បរិស្ថានអន្តរជាតិចំនួន ១១,៤ពាន់លានក្នុង១ឆ្នាំ ដែលនេះវាជាការបង្កើននូវវិភាគទានពីសហរដ្ឋអាមេរិក ដែលនឹងបានទៅដល់គោលដៅក្នុងការប្តេជ្ញារចិត្តរួមសំរាប់បញ្ហាបរិស្ថាន ដែលមានចំនួនរហូតដល់ទៅ១០០ពាន់លានក្នុង១ឆ្នាំ”។

274(274)

ខ្ញុំក៏សូមស្វាគមន៍ផងដែរ ចពោះការប្រកាសដោយលោកប្រធានាធិបតី Xi Jing Ping ដែលនឹងបញ្ចប់នូវការផ្តល់ថវិការទៅឲ្យរោងចក្រនៅឯបរទេសដែលដើរដោយឋាមពលធ្យូងថ្ម ហើយបង្វែរការគាំទ្រមកលើការថែររក្សារឧស្ម័នផ្ទាំងកញ្ចក់និងឋាមពលដែលមានសារធាតុកាបោនតិច។

លោកGuterres បានសុំឲ្យប្រទេសទាំងអស់លើពិភពលោកបញ្ឍប់នូវការប្រើប្រាស់ប្រេងហ្វូស៊ីល។


ថ្ងៃពុធ, 22 ខែកញ្ញា 2021 11:45  Nimoul Soth