Yangon- មេធាវីរបស់អ្នកស្រីអូងសាន ស៊ូជីបាននិយាយកាលពីថ្ងៃអង្គារ៍ ទី២១ ខែកញ្ញាថាតុលាការយោធាមីយ៉ាន់ម៉ាបានចោទប្រកាន់អ្នកស្រី អូងសាន ស៊ូជីពីបទញុះញង់។អ្នកស្រី អូងសានស៊ូជី និងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ(NDL) ត្រូវបានដកចេញពីអំណាចដោយពួកយោធានៅក្នុងរដ្ឋប្រហារមួយកាលពីខែកុម្ភះដែលជាហេតុបណ្តាលឲ្យមានការតវ៉ាប្រឆាំងដ៏ធំហើយត្រូវបានបង្រ្កាបដោយហឹង្សារពីពួកយោធាទៅលើក្រុមអ្នកប្រឆាំង។
ម្ចាស់ពានរង្វាន់ណូបែលដែលមានអាយុ ៧៦ ឆ្នាំរូបនេះបានត្រូវដាក់ឃុំឃាំងឲ្យនៅក្នុងផ្ទះចាប់តាំងពីពេលនោះមក។ការជួបមេធាវីឬការធ្វើសាវនាការកាត់ទោសត្រូវបានអនុញ្ញាតិឲ្យធ្វើតាមតែការប្រជុំតាមវីឌីអូតែប៉ុណ្ណោះ។មេធាវីរបស់អ្នកស្រីលោក Khon Maung Zawបាននិយាយថា អ្នកស្រីបានបដិសេធថាគ្មានកំហុសចំពោះការចោទប្រកាន់ថាអ្នកស្រីបានញុះញង់ ហើយបានបន្ថែមទៀតថា អ្នកស្រីមានសុខភាពល្អជាធម្មតាទេ។
ការចោទប្រកាន់ក្នុងមួយករណីៗ បើសិនជារកឃើញកំហុសនឹងត្រូវផ្តន្ទាទោសចំនួន៣ឆ្នាំជាអតិបរិមា។លោកប្រធានាធិបតី Win Myint ដែលត្រូវបណ្តេញចេញពីតំណែងដោយសាររដ្ឋប្រហារដែរនោះ ក៏បានបដិសេធពីការចោទប្រកាន់នូវបទញុះញង់នោះថាលោកគ្មានទោសកំហុសអ្វីទេ។នៅខែក្រោយអ្នកស្រីនឹងត្រូវប្រឈមនឹងការកាត់ទោសមួយករណីទៀតពីបទពុករលួយ ហើយអ្នកស្រីក៏នឹងត្រូវប្រឈមនឹងការចោទប្រកាន់មួយករណីទៀតពីបទរំលោភលើការសំងាត់របស់រដ្ឋ។
គួររំលឹកផងដែរថា គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលដឹកនាំដោយអ្នកស្រី អូងសាន ស៊ូជី បានឈ្នះឆ្នោតយ៉ាងភ្លូកទឹភ្លូកដី កាលពីខែវិច្ឆិការឆ្នាំ២០២០ ហើយក៏ត្រូវបានធ្វើរដ្ឋប្រហារដោយពួកយោធាដែលមានឧត្តមសេនីយ៍ មីង អូងលាំងជាមេដឹកនាំ កាលពីថ្ងៃទី១ ខែកុម្ភះ។ អ្នកស្រី និងលោកប្រធានាធិបតីត្រូវបានពួកយោធាចាប់ខ្លួនជាមួយនឹងមេដឹកនាំដទៃទៀត។