BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជារួចផុតពីឋានៈជាក្រុមប្រទេសមានការអភិវឌ្ឍតិចតួចហើយ

ថ្ងៃអង្គារ, 21 ខែកញ្ញា 2021 17:22  Jasmine Tea

photo_2021-09-21_16-25-39=1

ភ្នំពេញ៖ ប្រទេសកម្ពុជា បានរួចផុតពីឋានៈជាក្រុមប្រទេសអភិវឌ្ឍន៍តិចតួចហើយបន្ទាប់ពីមានការវាយតម្លៃចុងក្រោយរបស់អង្គការសហប្រជាតិនៅឆ្នាំ ២០២១នេះ។ នេះបើយោងតាមសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនៃទិវាសន្តិភាពអន្តរជាតិថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «តាមការវាយតម្លៃចុងក្រោយរបស់អង្គការសហប្រជាជាតិដែលធ្វើឡើងនៅរៀងរាល់៣ឆ្នាំម្តង ទិន្នន័យក្នុងឆ្នាំ២០២១ បង្ហាញថាជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា កម្ពុជាមានលទ្ធភាពអាចបំពេញតាមលក្ខខណ្ឌដែលអាចចាត់ទុកថារួចផុតពីឋានៈជាក្រុមប្រទេសមានការអភិវឌ្ឍតិចតួច»។

ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «តាមរយៈសន្តិភាពដ៏វិសេសវិសាលថ្លៃថ្លា បានផ្ដល់ឱកាសដល់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាខិតខំប្រឹងប្រែងស្តារនិងកសាងប្រទេសជាតិឡើងវិញព្រមទាំងបោះជំហានយ៉ាងរឹងមាំនៅលើមាគ៌ាអភិវឌ្ឍន៍និងទទួលបានការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈសមស្របតាមពាក្យស្លោកមានសន្តិភាពមានការអភិវឌ្ឍ»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថាអស់រយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះកំណើនសេដ្ឋកិច្ចកម្ពុជាបានកើនឡើងជាមធ្យមប្រមាណ៧% ជារៀងរាល់ឆ្នាំហើយសន្ទុះនៃការរីកចម្រើននេះបានត្រួសត្រាយផ្លូវសម្រាប់កម្ពុជាទទួលបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ហើយអាចនឹងឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ៕


ថ្ងៃអង្គារ, 21 ខែកញ្ញា 2021 17:22  Jasmine Tea