BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយបានបរាជ័យនៅស៊ូដង់

ថ្ងៃអង្គារ, 21 ខែកញ្ញា 2021 16:09  Jasmine Tea

photo_2021-09-21_16-03-42=1

ទូរទស្សន៍រដ្ឋបាននិយាយថា ការប៉ុនប៉ងដើម្បីផ្តួលរលំរដ្ឋាភិបាលមួយបានទទួលនូវការបរាជ័យ។ "មានការប៉ុនប៉ងធ្វើរដ្ឋហារផ្តួលរលំរដ្ឋាភិបាលមូយបានទទួលបរាជ័យពលរដ្ឋត្រូវតែទប់ទល់" ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍តែមិនបានបញ្ចេញអត្តសញ្ញាណអ្នករៀបចំនោះទេ។
សេចក្តីរាយការណ៍បានចេញមកពីទីក្រុង Khartoum និងទីក្រុងដែលនៅក្បែរនោះដោយនិយាយថាមានសកម្មភាពរិតត្បិតការធ្វើដំណើរផ្លូវនិងស្ពានដែលឆ្លងកាត់ទន្លេនិលមួយចំនួនត្រូវបានបិទ។
ក្រុមប៉ុនប៉ងធ្វើរដ្ឋប្រហារបានព្យាយាមចូលកាន់កាប់ស្ថានីយ៍និងអគារប្រព័ន្ធផ្សព្វផ្សាយ, ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់ព័ត៌មានដែលមានប្រភពពីរដ្ឋាភិបាល។ ឃ្លីបវីឌីអូបានបង្ហាញពីរូបភាពនៃរថក្រោះនៅតាមដងផ្លូវ ។ រដ្ឋាភិបាលត្រូវបានរាយការណ៍មកថាបានចាត់វិធានការដើម្បីទប់ទល់នឹងស្ថានការណ៍។

អ្នកនាំពាក្យយោធា Mohamed Al Faki  Suleiman បានឲ្យដឹងថាព័ត៌មាននៃការសួរចម្លើយពីជនសង្ស័យនឹងបញ្ចេញឲ្យដឹងក្នុងពេលឆាប់ៗនេះ។ ២ឆ្នាំកន្លងទៅមេដឹកនាំប្រទេសដ៏យូរជាងគេ Omar Al-Bashir ត្រូវបានផ្តួលរលំ។
កិច្ចព្រមព្រៀងមួយដើម្បីបែងចែកអំណាចត្រូវបានធ្វើឡើងដើម្បីរៀបចំរដ្ឋាភិបាលដែលមានរួមបញ្ចូលទាំងយោធាតំណាងខាងស៊ីវិលនិងក្រុមប្រឆាំង។


ថ្ងៃអង្គារ, 21 ខែកញ្ញា 2021 16:09  Jasmine Tea