BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ណែនាំដល់ស្ថាបន័ពាក់ពន្ធ័ត្រៀមរៀបចំទិវាមនុស្សចាស់

ថ្ងៃអង្គារ, 21 ខែកញ្ញា 2021 14:40  Jasmine Tea

ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិប្រទេសកម្ពុជាគ្រោងនឹងរៀបចំនាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ តាមរយៈសារាចរណែនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានាថ្ងៃទី២១ខែកញ្ញានេះ បានដាក់ចេញនូវសេចក្តីណែនាំ ១១ចំណុច ដើម្បីឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធរៀបចំទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្ដរជាតិនេះឲ្យបានទូលំទូលាយ។
នៅក្នុងសារចរណ៍ណែនាំបានបញ្ជាក់នូវ១១ចំណុចដូចតទៅ ៖
 ⁃ ទី១៖ ប្រធានបទនៃទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិលើកទី២៣ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ត្រូវបានកំណត់ថា «ចូលរួមគាំទ្រថែទាំសុខុមាលភាពមនុស្សចាស់គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខុមាលភាពមនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជា»។
 ⁃ ទី២៖ ក្រសួងសង្គមកិច្ចអតីតយុវធជននិងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ត្រូវសហការជាមួយក្រសួងស្ថាប័នដៃគូអភិវឌ្ឍអង្គការមិនមែនរដ្ឋាភិបាលនិងអង្គការអន្តរជាតិដែលពាក់ព័ន្ធដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ឱ្យបានអធិកអធម។
 ⁃ ទី៣៖ រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំអបអរសាទរទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ដោយបង្កលក្ខណៈឱ្យមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ បព្វជិត លោកយាយ លោកតា ព្រមទាំងប្រជាជនគ្រប់វ័យបានរួមចំណែកតាមគន្លងប្រក្រតីភាពថ្មីដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០។
 ⁃ ទី៤៖ រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តផ្តល់ការអន្តរាគមជំរុញសកម្មភាពបង្កើតសមាគមមនុស្សចាស់បន្ថែមទៀតនៅតាមសហគមន៍មូលដ្ឋានឱ្យបានទូទាំងព្រះរាជាណាចក្រកម្ពុជាស្របតាមផែនការដែលបានកំណត់ឈរលើស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងមនុស្សវ័យចាស់ទូទៅជាពិសេសយកចិត្តទុកដាក់ជួយមនុស្សវ័យចាស់ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង ហើយដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលនិងអង្គការអន្តរជាតិសូមបន្តជួយគាំទ្រដល់កម្មវិធីអភិវឌ្ឍសមាគម មនុស្សចាស់ដែលមានស្រាប់។
 ⁃ ទី៥៖ ដោយអនុលោមតាមវិធានការសុខាភិបាល គ្រប់ក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវចុះសំណេះសំណាលជាមួយមនុស្សវ័យចាស់ស្របតាមគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ នៅតាមមូលដ្ឋានវត្តអារាម វិហារសាសនា នានា ដោយនាំយកជំនួយឧបត្ថម្ភតាមសទ្ធាជ្រះថ្លាជួយដល់មនុស្សវ័យចាស់ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង។
 ⁃ ទី៦៖ ក្រសួងអប់រំយុវជននិងកីឡាត្រូវធ្វើសេចក្តីណែនាំដល់គ្រប់សាកលវិទ្យាល័យ វិទ្យាស្ថាន មន្ទីរអប់រំយុវជន និងកីឡា រាជធានីខេត្ត ជំរុញចលនាសិស្ស និស្សិត ឱ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតាចាស់ព្រឹទ្ធាចារ្យនិងឱ្យយល់ដឹងអំពីការប្រែប្រួលរបស់មនុស្សវ័យចាស់ព្រមទាំងបង្កើតកម្មវិធីក្រៅម៉ោងសិក្សាចុះសួរ សុខទុក្ខ មនុស្សវ័យចាស់ ពិសេសជួយបំពេញការងារជាឧត្តមប្រយោជន៍ជូនមនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង នៅក្នុងមូលដ្ឋានស្ថិតនៅជិតកន្លែងសិក្សារបស់ខ្លួន។
 ⁃ ទី៧៖ ក្រសួងធម្មការនិងសាសនាត្រូវធ្វើការណែនាំតាមវត្តអារាម វិហារសាសនាទូទាំងប្រទេស តាមរយៈបព្វជិតសាសនាដៃគូអភិវឌ្ឍសប្បុរសជននានានិងមូលនិធិផ្សេងទៀត ដើម្បីឱ្យមានសកម្មភាពជួយឧបត្ថម្ភគាំទ្រពីប្រជាជនដល់មនុស្សវ័យចាស់ ជរា ព្យាធិ ពិការ ក្រីក្រ គ្មានទីពឹង ស្របតាមគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ដើម្បីឱ្យអ្នកទាំងនោះអាចស្នាក់នៅសមរម្យ មានអាហារទទួលទាន អាចសម្រាន្តលក់ស្ងប់អារម្មណ៍និងអាចតាំងសមាធិ សមាទានសីល ព្រមទាំងទទួលបាន សេវាថែទាំ ផ្សេងៗទៀតជាបន្តបន្ទាប់។
 ⁃ ទី៨៖ ក្រសួងព័ត៌មានត្រូវណែនាំបណ្តាញសារព័ត៌មានរដ្ឋ និងឯកជនទាំងអស់ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវខ្លឹមសារសកម្មភាពក្នុងឱកាសទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ ខែតុលា ឆ្នាំ២០២១។
 ⁃ ទី៩៖ គ្រប់ក្រសួងស្ថាប័នរដ្ឋបាលរាជធានីខេត្តត្រូវរៀបចំបដានៅតាមអង្គភាពនិងទីសាធារណៈតាមខ្លឹមសារដូចជា ជយោ! ព្រះរាជាណាចក្រកម្ពុជា, អបអរសាទរទិវា មនុស្សចាស់ កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា, មនុស្សវ័យចាស់ជាមរតកដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារនិងសង្គមជាតិ គោរពដឹងគុណចំពោះមនុស្សវ័យចាស់គឺជាកតញ្ញតាធម៌ គ្រួសារមានសុភមង្គល សង្គមរីកចម្រើន, កសាងសង្គមដែលមានការអភិវឌ្ឍសម្រាប់មនុស្សគ្រប់វ័យ, ចូលរួមគាំទ្រថែទាំសុខុមាលភាពមនុស្សចាស់គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខុមាលភាពមនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជា។
 ⁃ ទី១០៖ គ្រប់គ្រួសារនៅតាមសហគមន៍នីមួយៗ លោកយាយ លោកតា មាតាបិតា អាណាព្យាបាលត្រូវអប់រំ ណែនាំកូនចៅ កុំទៅកន្លែងដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩ និងត្រូវរក្សាគម្លាត សុខភាព អនាម័យលាងដៃនឹងទឹកសាប៊ូឬទឹកអាកុលឱ្យបានញឹកញាប់ អនុវត្តតាមការណែនាំស្តីពីការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩របស់ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោកជាពិសេសអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ៣ការពារ ៣កុំ និង២ចូលរួម ជាប្រចាំ។
 ⁃ ទី១១៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ ត្រូវធ្វើការណែនាំដោយអនុវត្តតាមសារាចរនេះនិងបូកសរុបលទ្ធផលការងារជូនរាជរដ្ឋាភិបាល៕

photo_2021-09-21_13-55-52=1

 

photo_2021-01-12_20-26-16=1

 

photo_2021-09-21_13-56-08=1

 

photo_2019-11-30_09-22-22


 


ថ្ងៃអង្គារ, 21 ខែកញ្ញា 2021 14:40  Jasmine Tea