អ.ស.ប-
កាលពីថ្ងៃច័ន្ទ ភាពតានតឺងនៅក្នុងសម្ព័ន្ធភាពនៃពួកបស្ចឹមប្រទេសបានហក់ឡើងយ៉ាងខ្លាំងនៅពេលដែលក្រុមមេដឹកនាំសហគមន៍អឹរ៉ុបនាំគ្នាគាំទ្របារាំងដែលបានបញ្ចេញកំហឹងទៅលើរឿងការបញ្ឍប់កិច្ចសន្យានាវាមុជទឹកដែលមានចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែលោកប្រធានាធិបតី Joe-Biden បានប្រកាសនួវអ្វីដែលជាភាពសោកស្តាយរបស់អឹរ៉ុបដែលមានក្នុងរយៈពេលកន្លងមកគឺការសម្រួលនូវការធ្វើដំណើរដែលបានហាមឃាត់រវាងអឺរ៉ុបនិងអាមេរិកនៅក្នុងអម្លុងពេលកូវីដ ១៩។
ភាពតានតឹងនៅក្នុសម្ព៍ន្ធអន្តរ-អាត្លង់ទិក បានជះស្រមោលទៅលើការចាប់ផ្តើមនៃកិច្ចប្រជុំមហាសន្និបាតនៃអង្គការសហប្រជាជាតិក្នុងសប្តាហ៍នេះ ប៉ុន្តែលោកប្រធានាធិបតី Biden សង្ឃឹមថានឹងធ្វើការផ្លាស់ប្តូរនូវអ្វីដែលនាំឲ្យមានការច្របូកច្របល់របស់លោកប្រធានាធិបតី Trump ហើយនឹងប្រមូលឡើងវីញនូវសម្ព័ន្ធមិត្ត ដើម្បីទប់ទល់នឹងសន្ទុះកើនឡើងរបស់ចិន។
លោកBidenដែលនឹងឡើងថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនេះនៅថ្ងៃអង្គារ៍នឹងមានផែនកាដើម្បីចាត់វិធានការណ៍ទៅលើរឿងកូវីដ១៩ និងបម្រែបម្រួលអាកាសធាតុនិងជម្រុញឲ្យពិភពលោកមានការឯកភាពគ្នាលើរឿងអាហ្វហ្គានីស្ថានផងដែរ ប៉ុន្តែភាពតានតឹងជាមួយបារាំងដែលកើតភ្លាមៗនេះអាចជាឧបសគ្គសំរាប់ផែនការបស់លោក។
ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បាននិយាយថាប្លុកត្រូវការស្វែងរកចម្លើយមួយដែលប្រកបទៅដោយតម្លារភាពនិងការជឿទុកចិត្តលោកបន្ថែមទៀតថា ជាមួយលោកអតីតប្រធានាធិបតី Trump យ៉ាងហោចណាស់ក៏យើងបានទទួលសារច្បាស់លាស់តែម្តងគឺអឺរ៉ុបមិនមែនជាដៃគូរដ៏មានសារៈសំខាន់ឬប្រយោជន៏សំរាប់អាមេរិកទេ។
រដ្ឋមន្រ្តីក្រសួងការបរទេសសហគមន៏អឹរ៉ុបដែលបានជួបប្រជុំគ្នានៅទីក្រុង ញូវយ៉ក បានសំដែងការគាំទ្រយ៉ាងពេញទំហឹងជាមួយបារាំង។