ភ្នំពេញ ៖ ទីតាំងខារ៉ាអូខេមួយកន្លែង យីហោ "ខារ៉ាអូខេគ្រួសារ" ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាប ឃាត់ខ្លួនមនុស្ស ៤៣នាក់ និងបានធ្វើតេស្តបឋមរកឃើញមនុស្ស ៦នាក់ វិជ្ជមានកូវីដ-១៩ ។ ប្រតិបត្តិការ នេះបានធ្វេីឡេីងកាលពីវេលាម៉ោងជាង ៨យប់ ថ្ងៃ ២០ ខែ កញ្ញា ឆ្នាំ ២០២១ នៅចំណុចភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុននឹងឈានដល់ការចុះបង្ក្រាបទីតាំងខាងលេី រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីសម្រេចបន្តបិទអាជីវកម្មផ្សេងៗ រហូតដល់ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២១ និងរង់ចាំសេចក្តីសម្រេចត្រូវបន្តទៀត ឬយ៉ាងណា ដេីម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ តែផ្ទុយទៅវិញ ទីតាំងខាងខាងលេីបែជាល្មេីសនឹងបម្រាមផ្គេីនលួចបេីកទទួលភ្ញៀវចូលច្រៀងឱបថេីប និងមាននារីៗអង្គុយកំដរទៀតផង ។ នៅថ្ងៃចុះបង្ក្រាប មានបងប្អូនប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរដោយសម្ងាត់ ទេីបកម្លាំងចុះពិនិត្យជាក់ស្តែងឃេីញថា ទីតាំងខាងលេី ពិតជាមានលួចបេីកទទួលភ្ញៀវពិតប្រាកដមែនទេីបធ្វេីការឃាត់ខ្លួនមនុស្សប្រុសស្រី ៤៣នាក់ ក្នុងនោះមានប្រុស ១១នាក់ ។ ក្រោយពីឃាត់ខ្លួន ក្រុមគ្រូពេទ្យបានចុះយកសំណាកជាលទ្ធផលរកឃេីញអ្នកវិជ្ជមានកូវីដ ៦នាក់ ។
បច្ចុប្បន្ន ទីតាំងខាងលេីត្រូវបានបិទជាបណ្តោះអាសន្ន ចំណែកអ្នកជំងឺត្រូវបានយកទៅព្យាបាលបន្ត ៕