BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាជ្ញាធររាជធានីភ្នំពេញត្រៀមលក្ខណៈការពារសន្តិសុខសណ្តាប់ធ្នាប់ និងវិធានការការពារជម្ងឺកូវីដ-១៩នៅក្នុងពិធីបុណ្យដាក់បិណ្ឌ

ថ្ងៃអង្គារ, 21 ខែកញ្ញា 2021 11:07  Nimoul Soth

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យកម្លាំងមានសមត្ថកិច្ច ទាំងអស់ចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់អោយបានល្អ ជាមួយការអនុវត្តអោយបានម៉ឺងម៉ាត់បំផុតជុំវិញវិធានការការពារជម្ងឺកូវីដ-១៩

1(1)


នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌ ដែលនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃទៀតខាងមុខនេះ។ការជំរុញបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។

2(2)

នៅល្ងាចថ្ងៃទី២០កញ្ញានេះ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សា លើការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ការអនុវត្តអោយបានម៉ឺងម៉ាត់បំផុតជុំវិញវិធានការការពារជម្ងឺកូវីដ-១៩។

3(3)


នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌ អោយទទួលបាននូវសន្តិសុខ សុវត្ថិភាពល្អ និងមិនមានហានិភ័យ ពីការឆ្លងជម្ងឺកូវីដ-១៩។ លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ចំពោះកងកម្លាំងមានសមត្ថកិច្ចដែលមានតួនាទីអនុវត្តការងារក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌខាងមុខ

7(7)


ត្រូវតែមានការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុតចំពោះការឆ្លងជម្ងឺកូវីដ-១៩ ត្រូវចេះការពារខ្លួនឯង បើទោះបី មានបទពិសោធន៍នាពេលកន្លងមកហើយក្តី ក្នុងកិច្ចប្រជុំនោះដែរ លោកឃួង ស្រេង ក៏បានណែនាំអោយប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ ត្រូវកោះប្រជុំជាមួយគណៈកម្មការ អាចារ្យវត្តទាំង១៥១វត្តនៅក្នុងរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈសម្បត្តិអោយបានគ្រប់គ្រាន់ ក្នុងការរៀបចំវត្តអារាម ធ្វើយ៉ាងណាមិនអោយមានហានិភ័យ

10(10)


នៃការឆ្លងជម្ងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជំបិណ្ឌ ដែលនឹងឈានចូលមកដល់ មិនប៉ុន្មានថ្ងៃទៀតនេះ។ក្នុងវត្តនិមួយៗនៅតាមក្លោហទ្វារវត្តត្រូវបាញ់អាកុលនិងវាស់កំដៅ។

5(5)


ពាក់ព័ន្ធនិងជម្ងឺកូវីដ-១៩នេះ លោកឃួង ស្រេង បានបញ្ជាក់ផងដែរថា ក្រោយការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅរាជធានីភ្នំពេញ និងបច្ចុប្បន្នកំពុងចាក់វ៉ាក់សាំងជូនកុមារអាយុពី០៦ឆ្នាំដល់ក្រោម១២ឆ្នាំនេះ ឃើញថា ការឆ្លងជម្ងឺកូវីដ-១៩ បានថយចុះយ៉ាងខ្លាំងនៅភ្នំពេញ

4(4)


ដែលធ្វើអោយយើងអាចដើរទៅមុខជាជំហានៗ ក្នុងនោះយើងបាន បើកអោយមានការធ្វើចរាចរណ៍ឡើងវិញរបស់បងប្អូនប្រជាពលរដ្ឋ បើកអោយដំណើរការរោងចក្រឡើងវិញ

9(9)
ហើយនៅពេលថ្មីៗនេះ យើងបានបើកសាលារៀនថ្នាក់អនុវិទ្យាល័យនិងវិទ្យាល័យឡើងវិញថែមទៀត។នេះជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។ ក្នុងកិច្ចប្រជុំនោះដែរលោកអភិបាលក៏ណែនាំស្នងការរាជធានីភ្នំពេញ ត្រូវណែនាំកងកម្លាំងបន្ថែម ដើម្បីជៀសបានពីការឆ្លងជម្ងឺកូវីដ-១៩នេះដល់កងកម្លាំង។

11(11)


បន្ថែមពីលើនេះទៀត កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរខណ្ឌទាំង១៤ត្រូវល្បាត មើលថែសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវការពារអោយបានគង់វង់ពីអំពើចោរកម្ម៕

អត្ថបទ ដោយ នាគខៀវ


ថ្ងៃអង្គារ, 21 ខែកញ្ញា 2021 11:07  Nimoul Soth