រដ្ឋមន្រ្តីក្រសួងការបរទេសបារាំងលោកJean-Yvette Le Drian កាលពីថ្ងៃច័ន្ទដែលកំពុងស្ថិតនៅទីក្រុងញូវយ៉កដើម្បីការប្រជុំ UN,បានអំពាវនាវទៅកាន់អឹរ៉ុបឲ្យគិតឲ្យបានច្បាស់លាស់អំពីសម្ព័ន្ធមិត្ត បន្ទាប់ពីទីក្រុងប៉ារីសមានការក្រេវក្រោធចំពោះការដែលបានបាត់បង់កិច្ចសន្យាដ៏មហាសាលជាមួយទីក្រុងកង់បេរ៉ា។
“ រឿងទី១គឺការក្បត់នូវទំនុកចិត្តរវាងសម្ព័ន្ធមិត្ត”លោកនិយាយនៅក្រៅការប្រជុំ មហាសន្និបាតUN “ អឹរ៉ុបត្រូវគិតឲ្យបានច្បាស់”។ Le Drian បានចោទប្រកាន់អាមេរិកថាក្បត់ និងចោទអូស្ត្រាលីថាលបចាក់ពីក្រោយខ្នងហើយបានបញ្ជាក់ថានឹងគ្មានការប្រជុំដាច់ដោយឡែកណាមួយជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Antony Blinken នោះទេ។
លោកបាននិយាយប្រឆាំងទៅនឹងការប្រកាសយ៉ាងទាន់ហន់របស់លោកប្រធានាធិបតី Joe-Biden កាលពីថ្ងៃទី១៥ខែកញ្ញា នូវសម្ព័ន្ធមិត្តយុទ្ធសាស្ត្រថ្មី ជាមួយនិងអូស្ត្រាលីនិងបារាំង ដែលធ្វើឲ្យរលុបបាត់នូវកិច្ចសន្យាលក់នាវាមុជទឹកបារាំងទៅឲ្យទីក្រុងកង់បេរ៉ា។
មន្ត្រីការទូតជាន់ខ្ពស់បារាំង បាននិយាយថាកិច្ចសន្យានេះវាជាកិច្ចខំប្រឹងប្រែងដើម្បីជំនះនូវភាពបត់បែនតែពេលនេះក្តីសង្ឃឹមរបស់យើងត្រូវរលាយ លោកបានបន្ថែមទៀតថា សម្ព័ន្ធមិត្តអាមេរិក បារាំង មានន័យថា តម្លាភាព និងត្រូវតែនិយាយពន្យល់ទៅកាន់គ្នាទៅវិញទៅមក។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ការប្រឈមមុខរវាងសហរដ្ឋអាមេរិកនិងចិនកំពុងតែមានភាពខ្លាំងក្លាយ៉ាងខ្លាំងដូច្នេះលោកមានការសោកស្តាយណាស់ ដែលអឹរ៉រុបមិនត្រូវបានបញ្ចូលទៅក្នុងយុទ្ធសាស្ត្រអាស៊ីប៉ាស៊ីហ្វិក។
កាលពីព្រលប់ថ្ងៃច័ន្ទ អ្នកការទូតជាន់ខ្ពស់អឹរ៉ុប លោកJosep Borrel បាននិយាយថាក្រុមរដ្ឋមន្ត្រីការបរទេសក្នុងប្លុកបានសំដែងការគាំទ្រចំពោះបារាំង។