អ៊ុយក្រែនបានធ្វើសមយុទ្ធយោធាជាមួយកងកំលាំងយោធា អាមេរិកនិងណាតូ កាលពិថ្ងៃច័ន្ទ ស្របពេលជាមួយដែលប្រទេសជិតខាង គឹរុស្សី និងបែលឡារុស ក៏បានធ្វើសមយុទ្ធដែរ ដែលមានលក្ខណៈជាទ្រង់ទ្រាយធំ ដែលធ្វើឲ្យប្រទេសលោកខាងលិចមានការប្រកាសភាពអាសន្ន។
អ៊ុយក្រែនដែលមានសង្រ្គាមជាមួយពួកបំបែករដ្ឋដែលគាំទ្រដោយរុស្សី ចាប់តាំងពីឆ្នាំ២០១៤ បានព្យាយាមធ្វើសមាហរណ៍កម្មជាមួយប្រទេសលោកខាងលិច ដោយមាន ក្តីសង្ឃឹមថាថ្ងៃណាមួយនឹងបានក្លាយទៅជាសមាជិក ណាតូ។
អ្នកនាំពាក្យក្រសួងការពារជាតិ អ៊ុយក្រែន បាននិយាយថា កងទ័ពអ៊ុយក្រែនចំនួន ៤,០០០នាក់ និងកងទ័ពបរទេសចំនួន២,០០០នាក់ នឹងចូលរួមនៅក្នុងសមយុទ្ធមួយ ដែលមានឈ្មោះថា "RAPID TRIDENT 2021" ដែលនឹងធ្វើរហូតដល់ថ្ងៃទី១ខែតុលា។ " ខ្ញុំសង្ឃឹមថាពួកអ្នករាល់គ្នានឹងផ្តោតទៅលើចំណេះដឹង និងការប្រឹងប្រែង ដើម្បីបង្ហាញប្រទេសដែលឈ្លានពាន ឲ្យដឺងថាពួកគេនឹងគ្មានឪកាសនោះទេ "។
សមយុទ្ធនេះបានកើតឡើងបន្ទាប់ពីសមយុទ្ធរវាងរុស្សីនិងបែលឡារុសដែលមានទ្រង់ទ្រាយធំ ដែលមានទាហ៊ានចូលរួមរហូតដល់ទៅ២០០,០០០នាក់ និងមានការចូលរួមពីយន្តហោះព្រមទាំងនាវាជាច្រើនគ្រឿងទៀតផង។
កាលពីខែកក្កដា អ៊ុយក្រែន សហរដ្ឋអាមេរិក ប៉ូឡូញ និង លីទីអានៀរ បានធ្វើសមយុទ្ធមួយដែលមានទាហ៊ានចំនួន ១,២០០ នាក់ចូលរួមផងដែរ៕