BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជប៉ុនជំរុញឲ្យអឺរ៉ុបលើកឡើងអំពីការពង្រីកវិស័យយោធារបស់ចិន

ថ្ងៃអង្គារ, 21 ខែកញ្ញា 2021 08:21  Purple Fullmoon

ប្រទេសជប៉ុនបានជំរុញឲ្យអឺរ៉ុបលើកឡើងប្រឆាំងទៅនឹងការឈ្លានពានរបស់ចិន ព្រមទាំងព្រមានថាសហគមន៍អន្តរជាតិត្រូវតែពង្រឹងការប្រឹងប្រែងរបស់ខ្លួនដើម្បីប្រឆាំងនឹងយោធាចិនដែលកំពុងធ្វើការវាតទីនិងបង្កឲ្យមានទំនាស់យ៉ាងក្តៅគគុក។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយជាមួយកាសែត The Guardian រដ្ឋមន្រ្តីក្រសួងការពារប្រទេសជប៉ុន Nabuo Kishi បាននិយាយថា ចិនកំពុងមានអានុភាពយ៉ាងខ្លាំងក្លាទាំងនយោបាយ សេដ្ឋកិច្ច និងយោធា ព្រមទាំងកំពុងប៉ុនប៉ងប្រើប្រាស់អំណាចអស់ទាំងនោះជាឯកតោភាគី ដើម្បីផ្លាស់ប្តូរស្ថានការណ៍បច្ចុប្បន្ននៅក្នុងសមុទ្ឋចិនខាងត្បូងនិងខាងកើត ដែលនាំឲ្យមានផលប៉ះពាល់ដល់ការដឹកជញ្ជូនតាមនាវាទូទាំងពិភពលោក រួមទាំងដែនទឹកដែនកោះដែលទាមទារដោយប្រទេសដទៃទៀតផង។

លោក Kishi បានព្រមានទៀតថា ទីក្រុងតូក្យូមានការខ្វាយខ្វល់យ៉ាងខ្លាំងទៅនឹងសន្តិសុខនិងសុវត្តិភាព ហើយមិនមែនតែសំរាប់ប្រទេសយើងនិងតំបន់តែប៉ុណ្ណោះទេ តែវាសំរាប់សហគមន៍ពិភពលោកទាំងមូល។ លោកបានបន្ថែមទៀតថា " ចិនកំពុងតែពង្រឹងនូវសមត្ថភាពនិងអំណាចយោធា ទាំងគុណភាពនិងបរិមាណ និងមានការវិវត្តិន៍យ៉ាងឆាប់រហ័សបំផុតនៃសមត្ថភាពប្រតិបត្តិការណ៍។ "

photo_2021-09-20_21-52-06 (1)

ការធ្វើអត្ថាធិប្បាយរបស់ លោក Kishi វាជាសញ្ញានៃការលេចឡើងនៃការព្រួយបារម្ភកាន់តែខ្លាំងរបស់អន្តរជាតិទៅលើមហច្ឆិតាយោធារបស់ចិននៅក្នុតំបន់សមុទ្ទចិនខាងត្បូងនិងខាងកើត ព្រំប្រទល់ឥណ្ឌា និងជាពិសេសគឺកោះតៃវ៉ាន់។ ពាក្យសំដីរបស់លោកត្រូវបានបន្ទរ តាមដោយមន្រ្តីជាន់ខ្ពស់នៃកោះតៃវ៉ាន់ ដែលបាននិយាយថាការរុកគួនចំពោះចិនត្រូវតែធ្វើបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា បញ្ហាសមុទ្ទចិនខាងកើតដែលមានជម្លោះដ៏រ៉ាំរ៉ៃជាមួយប្រទេសចិន ធ្វើឲ្យជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំងដោយសារតែមានវត្តមាននាវាចិនស្ទើរតែរាល់ថ្ងៃនៅជិតកោះ សេនកាគូរ របស់ជប៉ុន ដែលចិនដាក់ឈ្មោះថា ឌៀវយូ៕


ថ្ងៃអង្គារ, 21 ខែកញ្ញា 2021 08:21  Purple Fullmoon