BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរាលកៃកាំភ្លើងកែច្នៃ ត្រូវមនុស្សម្នាក់ស្លាប់

ថ្ងៃចន្ទ, 20 ខែកញ្ញា 2021 18:55  BeeTube News

ព្រះវិហារ៖ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៣ និង ៣០ នាទី លោកវរសេនីយ៍ឯក ទៀម សង្គ្រាម អធិការនគរបាលស្រុកជ័យសែន បានឲ្យដឹងថា មានប្រជាពលរដ្ឋដើរបរបាញ់សត្វ ដោយប្រើប្រាស់កាំភ្លើងកែច្នៃ ការប៊ីន ដោយខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យរាលកៃកាំភ្លើងត្រូវមនុស្សម្នាក់ស្លាប់ ដែលទៅដេញសត្វព្រៃជាមួយគ្នានៅចំណុច ត្រពាំងហ្គោមស៊ូម ស្ថិតនៅភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ព្រះវិហារ។

2021-09-20 18.53.34 (1)
 

ដោយបានដឹងករណីនេះភ្លាមកម្លាំងជំនាញរបស់អធិការបានចុះដល់កន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច្ច័យស្រាវជ្រាវ លើជនរងគ្រោះ ក៏ដឹងថា បានត្រូវគ្រាប់កាំភ្លើងកែច្នៃ កាប៊ីន ចំនួន២គ្រាប់ចំពីក្រោយខ្នងបណ្តាលអោយស្លាប់ ពិតប្រាកដមែន។

ជនរងគ្រោះឈ្មោះ សូ ឈឿន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិធ្មា ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។ ជនបង្កឈ្មោះ ភោក ជា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។ ជនសង្ស័យខាងលើសមត្ថកិច្ចបាននាំមកឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកជ័យសែន ដើម្បីកសាងសណុំរឿងបញ្ជូនទៅអយ្យការអមសាលាបំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕


ថ្ងៃចន្ទ, 20 ខែកញ្ញា 2021 18:55  BeeTube News