ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង០០និង១១នាទី សមត្ថកិច្ចបានចេញបង្ក្រាបករណីនាំមនុស្សឆ្លងដែនទៅប្រទេសថៃ១ករណីក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ឈ្មោះថេត សុជា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកូនខ្លួង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងមានពលករបម្រុងឆ្លងដែនចំនួន០៥នាក់ ស្រីចំនួន ០២នាក់ អនីតិជន ០២នាក់ ស្រីចំនួន ០១នាក់។
បច្ចុប្បន្នមុខសញ្ញាជាមេខ្យល់ខាងលើត្រូវបានសមត្ថកិច្ចនគរបាលកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តតាមច្បាប់រីឯប្រជាពលរដ្ឋរងគ្រោះបានអប់រំណែនាំឱ្យវិលទៅលំនៅដ្ឋានវិញ ៕