អ.ស.ប -AP
នៅក្នុងការព្រមានអំពីសក្តានុពលដែលនឹងនាំឲ្យមានសង្រ្គាមត្រជាក់ប្រមុខអង្គការសហប្រជាជាតិបានអង្វរករចំពោះចិននិងអាមេរិកសុំឲ្យជួសជុលនូវទំនាក់ទំនងដែលស្ទើរតែមិនដំណើរការនៃប្រទេសទាំង២មុនពេលដែលបញ្ហាអស់ទាំងនេះវាហៀររហូរបែកសាច់ទៅដល់ប្រទេសដ៏ទៃទៀតនៅក្នុងពិភពលោក។
អគ្គលេខាធិការ អ.ស.ប Antonio Guterresបាននិយាយទៅកាន់កាសែត AP នៅចុងសប្តាហ៍នេះមុនពេលដែលនឹងមានការជួបជុំគ្នានៃមេដឹកនាំពិភពលោកនៅចុងសប្តាហ៍នេះផងដែរនៅក្នុងមហាសន្និបាតនៃអង្គការសហប្រជាជាតិ។ ការជួបជុំនេះនឹងផ្តោតទៅលើការព្រួយបារម្ភពីកូវីដ១៩ , កង្វល់ពីបរិស្ថាននិងបញ្ហាជម្លោះពាសពេញពិភពលោក។
Guterres បាននិយាយថាមហាអំណាចសេដ្ឋកិច្ចដ៏ធំទាំង២នៅក្នុងពិភពលោកគួរតែរួមសហការគ្នាលើបញ្ហាបរិស្ថាននិងជជែកគ្នាបន្ថែមទៀតនៅលើបញ្ហាពាណិជ្ជកម្មបច្ចេកវិទ្យានិងខិតខំប្រឹងប្រែងជំនះទៅលើស្នាមប្រេះនៃនយោបាយអំពីបញ្ហា,សិទ្ធមនុស្ស,សេដ្ឋកិច្ច ,និងបូរណភាពទឹកដីលើសមុទ្រចិនខាងត្បូង។
“ តែជាអកុសលសព្វថ្ងៃនេះយើងកំពុងតែមានការប្រឈមមុខដាក់គ្នា “ Guterres បានថ្លែងទៅកាន់កាសែត AP នៅក្នុងកិច្ចសម្ភាសន៍មួយ។
“យើងត្រូវការរៀបចំឡើងវិញនូវទំនាក់ទំនងដែលមានដំណើរការរវាងមហាអំណាចទាំង២រៀបចំឲ្យមានដំណើរការនៃការចាក់វ៉ាក់សាំង,ដោះស្រាយបញ្ហាបម្រែបម្រួលបរិស្ថាន ,ហើយនិងរឿងប្រឈមធំៗទៀតដែលមិនអាចដោះស្រាយបាននៅក្នុងពិភពលោកបើសិនជាគ្មានទំនាក់ទំនងក្នុងនៃស្ថាបនានិងការចូលរួមពីមហាអំណាចធំៗទាំង២។
២ឆ្នាំកន្លងទៅ Guterres បានព្រមានមេដឹកនាំពិភពលោកអំពីហារនីភ័យនៃការបែងចែកពិភពលោកជា២ ម្ខាងចិន ម្ខាងអាមេរិក លើគ្រប់វិស័យអាំងទែរណែត,រូបបីយប័ណ្ណ, បច្ចេកវិទ្យា ,ភូមិសាស្ត្រនិងយុទ្ធសាស្ត្រយោធា ដែលជាគ្រោះថ្នាក់សំរាប់ពិភពលោក។