BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បារាំងផ្អាកកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិជាមួយអង់គ្លេស ដោយសារជម្លោះនាវាមុជទឹក

ថ្ងៃចន្ទ, 20 ខែកញ្ញា 2021 10:40  Nimoul Soth

ប៉ារីស-Reuters
បារាំងបានផ្អាកកិច្ចប្រជុំមួយរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង Florence Parly ជាមួយនឹងសមភាគីអង់គ្លេសរបស់ខ្លួនដែលបានរៀបចំគំរោងជួបគ្នាក្នុងសប្តាហ៏នេះបន្ទាប់ពីអូស្ត្រាលីបានបញ្ឍប់ការបញ្ជាទិញនាវាមុជទឹកពីទីក្រុងប៉ារីសហើយងាកទៅរកទីក្រុងវ៉ាស៊ិនតោននិងក្រុងឡុងដុងវិញ ប្រភព២ស្រដៀងគ្នាបាននិយាយអំពីរឿងនេះ។ក្រសួងការពារជាតិបារាំងមិនអាចទាក់ទងបានដើម្បីសុំការអធិប្បាយបានទេហើយក្រសួងការពារជាតិអង់គ្លេសក៏បានបដិសេធមិននិយាយអ្វីទាំងអស់តែកាសែត The Guardian ថ្មីៗនេះបានរាយការណ៍មកថា ការប្រជុំត្រូវបានផ្អាកដោយមិនបានបញ្ជាក់ពីមូលហេតុ។ការបញ្ឍប់ទំនាកទំនងរឿងនាវាមុជទឹកដែលមានទឹកប្រាក់ដល់ទៅរាប់ពាន់លានដុល្លារដែលបានធ្វើឡើងចាប់តាំងពីឆ្នាំ2016រវាងបារាំង និងអូស្រ្តាលីបានបង្ករឲ្យទៅជាវិបត្តិការទូតដ៏ធំដែលនាំឲ្យបារាំងបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅទីក្រុងវ៉ាស៊ីនតោននិងកង់បេរ៉ាឲ្យត្រឡប់ទៅកាន់ប្រទេសវិញ។បារាំងបានបញ្ជាក់ថាខ្លួនមិនទទួលដំណឹងជាមុនអំពីការផ្តាច់ទំនាក់ទំនងរឿងនាវាមុជទឹកនេះទេខណៈដែលអូស្រ្តាលីបាននិយាយថាខ្លួនបានប្រាប់ទៅទីក្រុងប៉ារីសជាច្រើនខែជាមុន អំពីការព្រួយបារម្ភរបស់ទីក្រុងកង់បេរ៉ាលើបញ្ហានាវានេះ។អ្នកនាំពាក្យរដ្ឋាភិបាលបារាំងបានបញ្ជាក់ថា លោកប្រធានាធិបតីបារាំង Emanuel Macron នឹងជួបសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយនឹងលោកប្រធានាធិបតី Joe-Biden ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីដោះស្រាយវិបត្តិការទូតដ៏ចម្រូងចម្រាស់នេះ។

គួរបញ្ជាក់ផងដែរថា បើតាមព័ត៌មានចុងក្រោយអ្នកស្រី Parly ដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិបារាំងបានសម្រេចដោយខ្លួនឯងក្នុងការមិនជួបជាមួយសមភាគីអង់គ្លេសលោក Ben Wallace ប្រភពមួយថ្មីបានបញ្ចេញឲ្យដឹង។

245(245)


 


ថ្ងៃចន្ទ, 20 ខែកញ្ញា 2021 10:40  Nimoul Soth