កំពង់ស្ពឺ ៖ ជនសង្ស័យ ម្នាក់ មានឈ្មោះពិត មាស ចាន់ប៊ុណ្ណា ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិទំនប់ក ៥ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ មានជំនាញ បង្កើតគណនី ហ្វេស ប៊ុក ក្លែងក្លា យ( account fake) ជាច្រើន ដេីម្បីធ្វើសកម្មភាពបោកប្រាស់ នារី ៗ និងស្រ្ដីមួយចំនួនឱ្យលង់ស្នេហ៍តាមonline ចុងក្រោយត្រូវសមត្ថកិច្ចបង្ក្រាបបានហើយ ។
នៅចំពោះមុខជនសង្ស័យ បានឆ្លើយសារភាពទទួលស្គាលថា សកម្មភាព បោកប្រាស់ នារី និងស្រ្ដីមួយចំនួន តា មរយៈ ប្រព័ន្ធ បណ្ដាញ ទំនាក់ទំនង សង្គម( facebook ) គឺពិតជាបានធ្វេីសកម្មភាពដោយផ្ទាល់និងចេះជំនាញយ៉ាងពិតប្រាកដ ។ បច្ចុប្បន្នខ្លួនបានបង្កេីត account face ចំនួន១៥ដេីម្បីធ្វើសកម្មភាពបោកប្រាស់នារី និងស្រ្ដីមួយចំនួនអោយលង់ជឿជាក់ថាខ្លួនជាប្រុសស្អាត និងជាអ្នកមានចិត្ដ ស្មោះខាងស្នេហារហូតពួកនារីៗជាច្រើនលង់ខ្លួន បង់ប្រាណជាច្រើននាក់ ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានចៅក្រម សម្រេចចេញដីកាបង្គាប់ ឱ្យ ឃុំខ្លួន បណ្ដោះអាសន្នរង់ចាំ ការជំនុំជំម្រះទោសតាមនិតិវិធីច្បាប់ ។
ជាមួយនេះសមត្ថកិច្ចស្នេីសុំបងប្អូនពលរដ្ឋខ្មែរ ពិសេសនារីក្មេងៗ និងស្រ្ដីមួយចំនួន គួរតែពិចារណាឱ្យបានច្បាស់នៅពេលដែលមានទំនាក់ទនងfriends ជាមួយ នរណាម្នាក់តាមបណ្ដាញ សង្គមហ្វេសប៊ុកពិសេសកុំចាញ់បោកលេី profile រូបប្រុសស្អាត ឬស្រីស្អាត ប្រយត្ន័ប៉ះលើជនបោកប្រាស់ដូចករណីខាងលើជាដើម ។