ភ្នំពេញ ៖ ករណី គ្រោះ អគ្គិភ័យ មួយ បាន កើតឡើង នៅ វេលា ម៉ោង ១២ និង ១០ នាទី យប់ រំលង អា ធ្រា ត ឈាន ចូល ថ្ងៃ ទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ នេះ ស្ថិត នៅ ចំណុច ផ្សារ ដំបូល ខៀវ តាម បណ្តោយ ផ្លូវ បេតុង ភូមិ ត្រពាំង ថ្លឹង ទី ១ សង្កាត់ ចោម ចៅ ទី ១ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ បាន បំផ្លាញ តូប លក់ដូរ អ សើ ចំនួន ៦ តូប និង សម្ភារៈ ក្នុង តូប អស់ទាំង ស្រុង ។
លោក វរសេនីយ៍ឯក ព្រហ្ម យ៉ ន នាយការិយាល័យ បង្ការ ពន្លត់ អគ្គិភ័យ និង សង្គ្រោះ នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ បាន ប្រាប់ ឲ្យ ដឹង ថា ម្ចាស់ ទីតាំង លោក ឧកញ៉ា កាំ ង ឡេ ង ភេទ ប្រុស អាយុ ៣៩ ឆ្នាំ មុខរបរ អគ្គនាយក ផ្សារ ដែល មាន អ្នកគ្រប់គ្រង ផ្សារ ឈ្មោះ សុង គឹ ម ហួរ ភេទ ប្រុស អាយុ ៥២ ឆ្នាំ មុខរបរ អ្នកគ្រប់គ្រង ផ្សារ ចំពោះ មូលហេតុ នៃ ការ ឆាបឆេះ គឺ បណ្តាល មក ពី ការ ឆ្លង ចរន្ដអគ្គិសនី ។
ក្នុង ហេតុការណ៍ មួយ នេះ បាន ឆេះ បំផ្លាញ តូប ថ្ម ប្រក់ ស័ង្កសី ដែល មាន ទំហំ ២០០ ម៉ែត្រ x ១២ ម៉ែត្រ ឆេះ អស់ តូប ចំនួន ៦ តូប និង សម្ភារៈ ក្នុង តូប អស់ទាំង ស្រុង តែ ពុំ បណ្ត ល ឲ្យ ឆេះ រាលដាល ដល់ ផ្ទះ អ្នក ជិតខាង ឡើយ ។
សម្រាប់ ប្រតិបត្តិការ សង្គ្រោះ វិញ សមត្ថកិច្ច ប្រើប្រាស់ រថយន្ដ ការិយាល័យ បង្ការ និង ពន្លត់ អគ្គិភ័យ ចំនួន ២៤ គ្រឿង ប្រើប្រាស់ ទឹក អស់ ២៣ ឡាន ស្មើនឹង ៩២ ម៉ែត្រគូប , រថយន្ត ជំនួយ មក ពី ក្រសួងមហាផ្ទៃ ចំនួន ២ គ្រឿង ប្រើប្រាស់ ទឹក អស់ ២ ឡាន ស្មើនឹង ១២ ម៉ែត្រគូប , រថយន្ត របស់ ក្រុមហ៊ុន ស្រា បៀរ កម្ពុជា ចំនួន ១ គ្រឿង ប្រើប្រាស់ ទឹក អស់ ១ ឡាន ស្មើនឹង ៦ ម៉ែត្រគូប និង រថយន្ត របស់ ក្រុមហ៊ុន ISI ចំនួន ១ គ្រឿង ប្រើប្រាស់ ទឹក អស់ ១ ឡាន ស្មើនឹង ៤ ម៉ែត្រគូប ទើប រលត់ ទាំងស្រុង នៅ វេលា ម៉ោង ១ និង ១០ នាទី យប់ រំលង អធ្រាត្រ នា ថ្ងៃ ដដែល ៕