ភ្នំពេញ ៖ ក្នុង រយ : ពេល ១ ខែ នៃ ខែសីហា ឆ្នាំ ២០២១ នេះ កម្លាំង សមត្ថកិច្ច បង្ក្រាប បទល្មើស លួច ឆក់ ក្នុង រាជធានី ភ្នំពេញ បាន ចំនួន ៦៤ ករណី លើ ៦៧ ករណី ថយ ចុះ ៣ ករណី ស្មើនឹង ៤% ប្រៀបធៀប ខែកក្កដា ឆ្នាំ ២០២១ ។ បទល្មើស ទាំង ៦៤ ករណី នេះ សមត្ថកិច្ច បាន ឃាត់ខ្លួន ជនសង្ស័យ ចំនួន ៩១ នាក់ ស្មើនឹង ១០០% នៃ បទល្មើស ដែល កើតឡើង ( បទល្មើស លួច ៥៦ លើ ៥៦ ករណី , បទល្មើស ឆក់ ៨ លើ ៨ ករណី ) ។
ជនសង្ស័យ ក្រោយ ការ បង្ក្រាប បាន រក ឃើញ ធ្លាប់ ប្រើ សារធាតុ ញៀន ចំនួន ៧៥ នាក់ ស្មើនឹង ៨៤% ។ នេះ បើ យោង តាម របាយការណ៍ របស់ គណ : បញ្ជាការ អនុវត្ត ផែនការ សកម្មភាព បង្ការ ទប់ស្កាត់ និង បង្ក្រាប អំពើ លួច ឆក់ នៅ រាជធានី ភ្នំពេញ ដែល គេហទំព័រ អគ្គស្នងការដ្ឋាន នគរបាល ជាតិ ទើប ទទួល បាន ។
របាយការណ៍ បាន បញ្ជាក់ ថា ក្នុង បទល្មើស ចំនួន ៦៤ ករណី រួម មាន ៖ - បទល្មើស លួច ៥៦ លើ ៥៦ ករណី - បទល្មើស ឆក់ ៨ លើ ១១ ករណី ថយ ៣ ករណី ( ពុំ មាន ជន រង គ្រោះជា ជនបរទេស នោះ ទេ ) ។ របាយការណ៍ ដដែល បាន បញ្ជាក់ ថា ៖ ខណ្ឌ ដែល មាន បទល្មើស លួច ឆក់ ច្រើន លើស ពី ៥ លើក មាន ចំនួន ៥ ខណ្ឌ ៖ ១- ច្បារ អំពៅ ចំនួន ៨ លើក , ២- សែន សុខ ចំនួន ៦ លើក , ៣- មាន ជ័យ ចំនួន ១១ លើក , ៤- ទួល គោក ចំនួន ៨ លើក , ៥- ដង្កោ ចំនួន ៥ លើក ។
ទន្ទឹម នឹង កិច្ច ប្រតិបត្តិការ បង្ការ ទប់ស្កាត់ និង បង្ក្រាប ទទួល បាន លទ្ធផល ល្អ យ៉ាងណា ក៏ ដោយ ក៏ គណ : បញ្ជាការ អនុវត្ត ផែនការ សកម្មភាព បង្ការ ទប់ស្កាត់ និង បង្ក្រាប អំពើ លួច ឆក់ នៅ រាជធានី ភ្នំពេញ នៅ បន្ត ដាក់ ចេញ ទិស ដៅ និង វិធានការ សំខាន់ៗ នានា មួយ ចំនួន ដើម្បី ឲ្យ បទល្មើស មានការ ថយ ចុះ បន្ត ទៀត ៕